ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា តែង​តែចាំជួយ​ប្រជាពលរដ្ឋជានិច្ច

0
666

ភ្នំពេញ ៖ ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាក​បាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារដែលកំពុងជួបប្រទះជីវភាពខ្វះខាតចំនួន ៣០គ្រួសារ រស់នៅក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះលោកជា ខេមា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានលើកឡើងថា ប្រជាពលរដ្ឋទីទាល់ក្រ និងចាស់ជរាតាមបណ្តាភូមិ សង្កាត់ដទៃទៀត កុំអាក់អន់ស្រ​ពោនចិត្តអី អនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ និងចែកជូនឲ្យបានគ្រប់គ្នា មិនប្រកាន់​និន្នា​​ការន​យោ​បាយនោះឡើយ ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា តែង​តែចាំជួយ​ប្រជាពលរដ្ឋជានិច្ច ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ​នោះ​ឡើយ។

ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាក​បាទក្រហមកម្ពុជា នេះផងដែរ លោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងខិតខំថែរក្សាសុខភាពឲ្យបានល្អ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ៣កុំ និង៣ការពារ ឲ្យបានគ្រប់គ្នប់គ្នា។

អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ១អង្ករចំនួន០១បាវ ២មីចំនួន០១កេស ៣ទឹកត្រីចំនួន០១យួរ និងថវិកាចំនួន២០.០០០រៀល៕

Facebook Comments
Loading...