កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍My TVដាក់ពាក្យបណ្តឹងតបទៅលោក ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ

0
1058

ភ្នំពេញ ៖ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV បានដាក់ពាក្យបណ្តឹងតបទៅលោក ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ និងទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ (១០០,០០០) ព្រមទាំងការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន១ម៉ឺនដុល្លារ។

កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី អាយុ ២០ឆ្នាំ ត្រូវបាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យចាប់ខ្លួន ពីបទលួចទូរស័ព្ទដៃ និងប្រើហិង្សាចាក់ទៅលើឧកញ៉ា ហេង សៀ បណ្តាលឱ្យរងរបួស។ ពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា បានប្រាប់ថា ខ្លួនបានស្គាល់ឧកញ្ញា ហេង សៀមួយរយៈកន្លងមក បន្ទាប់ពីនាងបានទៅចូលរួមពិធីសម្ពោធហាងកូនស្រីរបស់លោក។ ក្រោយមកលោក ឧកញ្ញ៉ា ហេង សៀ បានព្យាយាមទាក់ទងទៅរូបនាង តាមបណ្តាញសង្គមតេឡេក្រាម ហើយប្រាប់នាងថា ចង់យកនាងធ្វើជាពិធីការិនីនៅពេលចប់កូវីដ។

កញ្ញា មាន ពេជ្ររីតា បន្តថា “ អំឡុងពេលនោះ គាត់បានលួងលោមឱ្យនាងខ្ញុំប្រើលេខដែលគាត់ទិញឱ្យវិញ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង នាងខ្ញុំក៏បានប្រកែកមិនប្រើ”។ បន្ទាប់មកគាត់ (ហេង សៀ) ក៏បានផ្តល់លេខទូរស័ព្ទថ្មី ទៅឱ្យនាង និងបានព្យាយាមផ្ញើប្រាក់ចំនួន៥ដង ដែលសរុបទៅមានទឹកប្រាក់ចំនួន៨៤៧ដុល្លារចូលក្នុងគណី ABA របស់នាង គ្រាដែលនាងបដិសេធមិនទទួលយក តែលោកនៅតែបន្តផ្ញើ ហើយបាននិយាយាថាសំណាងណាស់បានស្គាល់នាង។

យោងតាមពាក្យបណ្តឹង នាងបានបន្តរៀបរាប់ដំណើរឿងថា “ក្រោយមកទៀត គាត់ក៏បានប្រើពាក្យលួងលោម ចង់ជួប និងស្គាល់រូបនាងខ្ញុំ តែនាងខ្ញុំបដិសេធ មិនព្រមជួប លុះត្រាទាក់ទងនិងការងារទើបនាងខ្ញុំព្រមជួបគាត់។ គាត់ក៏នៅតែបន្តការរំខានរហូតដល់មានការផ្ញើរូបអាសអាភាសមកខ្ញុំ ហើយគាត់លុបចេញវិញដោយខ្លួនឯង ធ្វើឱ្យនាងខ្ញុំមានចម្ងល់ តែក៏មិនគិតថាគាត់មានបំណងអាក្រក់មកលើរូបនាងខ្ញុំឡើយ”។

នាងបន្តថា “រហូតដល់ថ្ងៃកើតហេតុ នៅថ្ងៃទី០៤ អំឡុងពេលម៉ោង២រសៀល គាត់បានទូរស័ព្ទប្រាប់ថាចង់ជួបនាងខ្ញុំ ហើយចង់ឱ្យអីវ៉ាន់ មកនាងខ្ញុំមានដូចជា អង្ករ ទឹកត្រីមួយចំនួន ដើម្បីចែកអំណោយទៅប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារកូវីដ គាត់បានឱ្យនាងខ្ញុំចាំនៅក្បែរផ្សារ គីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រួចក៏បង្ខំឱ្យចូលក្នុងឡាន។ គាត់ថាឱ្យចូលក្នុងឡានសិនមក ដោយមានរឿងការងារត្រូវនិយាយគ្នា ក៏ដូចជាចែកម្ហូបអាហារសម្រាប់អ្នកកូវីដ ហើយចំបាច់ត្រូវនិយាយជាមួយនាងខ្ញុំ ក៏នាងខ្ញុំចូលក្នុង នឹកឃើញថាពេលយកម្ហូបអាហារសម្រាប់ចែកអ្នកកូវីដរួចហើយចេញទៅវិញ ពេលនៅក្នុងឡានគាត់និយាយពាក្យអាសអាភាសដាក់ខ្ញុំ រួចក៏យកដៃរបស់គាត់មកលូកស្ទាប់អង្អែលភ្លៅ និងប្រដាប់ភេទរបស់នាងខ្ញុំជាញឹកញាប់ ហើយនិយាយថាពាក្យលេបខាយ និងចង់យកនាងចូលផ្ទះសំណាក់”។

តាមពាក្យបណ្តឹង នាងបន្តថា “ពេលនោះនាងខ្ញុំបានប្រាប់គាត់ថា សុំកុំធ្វើចឹង ប្រយ័ត្នខ្ញុំលោតចុះពីលើឡាន សូមជូននាងខ្ញុំទៅផ្ទះវិញទៅ ហើយគាត់ប្រាប់ថាគាត់មានកាំភ្លើង ពេលឭដូច្នេះនាងខ្ញុំមានអារម្មណ៍ភិតភ័យជាខ្លាំង ដោយមិនអាចចេញពីក្នុងឡានបាន នាងខ្ញុំបានរត់មកកៅអីឡានផ្នែកខាងក្រោយ ហើយគាត់ក៏បានឈប់ឡាន យកដៃរបស់គាត់មកចាប់សង្គ្រប់លើរូបនាងខ្ញុំ ហើយខំរើបម្រាស់ច្រានគាត់ចេញ ទាំងដៃទទេ”។

នាងប្រាប់ថា ហេតុការណ៍នេះ មិនបានប្រាប់ឱ្យគ្រួសារខ្លួនដឹងនោះឡើយ ព្រោះមិនចង់ឱ្យគាត់ពិបាកចិត្ត ស្រាប់តែនៅថ្ងៃទី០៨ ខែឧសភា សមត្ថកិច្ចអធិការខណ្ឌទួលគោក បាននាំខ្លួននាងទៅឃុំរយៈពេល២ថ្ងៃ ដោយមិនដឹងមូលហេតុ ទើបបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដោយបានចោទពីបទលួច មានស្ថានទម្ងន់ទោស ខណៈនាងអះអាងថា មិនបានលួចអ្វីឡើយ។

នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើការចាប់បញ្ជូនខ្លួននារីជាជនសង្ស័យឈ្មោះ មាន ពេជ្ររីតា មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណី លួចទូរស័ព្ទដៃនិងប្រើហិង្សា ចាក់ឧកញ៉ាម្នាក់រងរបួស។

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចធ្វើការចោទប្រកាន់នារីម្នាក់ឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ ពីបទ «លួចមានស្ថានទម្ងន់ទោស» និងបង្គាប់ឱ្យបញ្ជូនទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន(ម២) រង់ចាំការសម្រេចជាថ្មី៕

Facebook Comments
Loading...