នាយក្រិន ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទៀតហើយដោយសារជំងឺធ្លាក់ពោះវៀន

0
896

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ ក្រោយពីគេទទួលបានដំណឹងថា តារាកំប្លែងមាឌល្អិតលោក ទេស សុជន ហៅនាយ ក្រិន ដោយមានជំងឺប្រចាំកាយធ្ងន់ធ្ងរ រហូតត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថែមទៀត។ ដំណឹងដ៏គួរឲ្យអាណិតនេះមានជាថ្មីក្រោយពីតារាកំប្លែងរូបនេះទើបនឹងប្រពន្ធរត់ចោលទុកឲ្យលោកនៅចិញ្ចឹមកូនៗតែឯងនោះ។

បើតាមការទម្លាយរបស់លោក អៀង ចេនឡា តារារួមអាជីពកំប្លែងជាមួយគ្នានៅព្រលប់នេះ ដោយសារតែលោកមានការបារម្ភពីរៀមច្បងក្នុងអាជីពខ្លាំងពេកហើយពេលនេះនាយ ក្រិន ស្ថិតក្នុងស្ថានភាពគួរឲ្យបារម្ភ ព្រោះតែជំងឺធ្លាក់ពោះវៀននោះ។ លោកចេនឡា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយក្នុងនោះឃើញតារាកំប្លែងដេកស្ដូកស្ដឹងនៅលើគ្រែមិនដឹងខ្លួនឡើយ។ មិត្តរួមអាជីពបានឲ្យដឹងថា នាយក្រិនធ្លាប់ចូលពេទ្យសង្គ្រោះបន្ទាន់ប៉ុន្មានដងរួចមកហើយ ប៉ុន្តែលោករមែងផ្ដាំមិនឲ្យធ្វើការទម្លាយចេញពីស្ថានភាពរបស់លោកជាសាធារណៈនោះទេ។ ទើបតែពេលនេះ ទើបលោកដាច់ចិត្តបង្ហោះ ដោយចិត្តឯងប៉ុណ្ណោះ។តារាកំប្លែងរលកក្រោយ បានបួងសួងសូម ទេវតាតាមថែរក្សាមនុស្សល្អនាយក្រិន ដែលលោកចាត់ជារៀមច្បងដ៏ល្អមួយរូប ព្រោះថារៀមច្បងរូបនេះ មានកូនតូចៗត្រូវការលោកមើលថែ។

គួរបញ្ជាក់ដែរថា តារាកំប្លែងមាឌល្អិត អភព្វស្នេហ៍រូបនេះធ្លាប់មានភរិយា២នារក់រួចមកហើយនិងមានកូនៗក្នុងបន្ទុកខណៈដែលប្រពន្ធក្រោយរត់តាមប្រុសថ្មីដែលជាអ្នកបម្រើការងារក្នុងហាងផឹកស៊ីមួយកន្លែងរបស់លោកនាផ្លូវម៉ៃដា ហើយពេលនេះហាងលោកបានបិទដំណឹងការជាច្រើនឆ្នាំមកហើយដែរ៕

Facebook Comments
Loading...