មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ចែកអំណោយជាលើកទី៤ដល់នាយ នាយរងអាវុធហត្ថខណ្ឌព្រែកព្នៅ

0
677

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ លោកភួង សុភី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ចែកអំណោយជាលើកទី៤ដល់នាយ នាយរងអាវុធហត្ថខណ្ឌព្រែកព្នៅ ក្នុងពេលប្រយុទ្ធប្រឆាំងជំងឺCovid.19 ចាប់ពីខែមិនា ដល់ខែឧសភា ឆ្នាំ២០២១ ហើយលើកទី៤នេះជាអំណោយរបស់លោកឧត្តមសេនីយ៍ឯកមេបញ្ជាការរាជធានីភ្នំពេញ ជូនដល់កងរាជអាវុធហត្ថដែលជួបការលំបាកក្នុងអំឡុងពេលបិទខ្ទប់។

អំណោយរបស់លោកឧត្តមសេនីយ៍ឯកមេបញ្ជាការរាជធានីភ្នំពេញ ជូនដល់កងរាជអាវុធហត្ថដែលជួបការលំបាកក្នុងអំឡុងពេលបិទខ្ទប់ ក្នុងខណ្ឌព្រែកព្នៅនេះរួមមានក្នុងម្នាក់ៗ ទទួលបានសម្ភារៈរួមមានទី១ទឹកសុទ្ធចំនួន២កេះ ទី២ ត្រីខកំប៉ុងចំនួន២យួរ ទី៣ អង្ករ១ការុង(៥០គីឡូក្រាម) ទី៤ មី១កេះ ទី៥ ម៉ាស់ចំនួន៥០ ទី៦ ស្ករគ្រាប់ចំនួន៨កញ្ចប់ ទី៧ ទឹកត្រី១កេះ។ ក្នុងនោះផងដែរលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានបន្ថែមថវិការក្នុងម្នាក់ៗចំនួន៤ម៉ឺនរៀលផងដែរ៕

Facebook Comments
Loading...