សង្កាត់ចំនួន៥បានទទួលអំណោយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន តាមរយៈរដ្ឋបាលខណ្ឌព្រែកព្នៅ ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

0
726

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចែកដល់សង្កាត់ទាំង៥ដើម្បីចែកដល់បងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ជនពិកា និងចាស់ជរាក្នុងខណ្ឌព្រែកព្នៅទាំងមូល ក្រោមអធិបតីភាពលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះលោកសុខ សម្បត្តិ បាននែនាំដល់សង្កាត់ទាំង៥ត្រូវចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យដល់ដៃប្រជាពលរដ្ឋដែលក្រពិត ជាពិសេសជនពិការ ចាស់ជរាគ្មានទីពឹងក្នុងដំណាក់បិទខ្ទប់រាជធានីភ្នំពេញនេះ។

ជាងនេះទៅទៀតលោកអភិបាលខណ្ឌព្រែកព្នៅ ក៍បានផ្តាំផ្ញើរតាមរយៈចៅសង្កាត់ទាំង៥ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋថា ការបិទខ្ទប់ពិតជាធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកហើយ ទាំងការប្រកបរបរ និងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែសូមប្រជាពលរដ្ឋទាំងអស់ អត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩។ បច្ចប្បន្ននេះសម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យជំងឺកូវីដ-១៩ បាត់ពីកម្ពុជា ដោយសម្តេចបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

លោលបន្ថែមថា ជាការឆ្លើយតបនឹងសភាពការណ៍នេះ សម្ដេចតេជោ ក៏បានចាត់ចែងឱ្យមានការចុះចែកគ្រឿងឧបភោគបរិភោគភ្លាមៗជូនដល់ប្រជាពលរដ្ឋ ដោយមានតំបន់ត្រូវបិទខ្ទប់ ហើយចាត់ទុកជា តំបន់ក្រហម ដែលជាតំបន់ឆ្លងរាលដាលធ្ងន់ធ្ងរ និងតំបន់បិទខ្ទប់ផ្សេងទៀត។ ក្នុងស្ថានភាពនេះ សូមប្រជាពលរដ្ឋទាំងអស់ចូលរួម រក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងអនុវត្ត៣ការពារ ៣កុំ ជាប់ជានិច្ច។

គួរបញ្ជាក់ថា អំណោយក្នុងមួយស្កាត់ទទួលបានរួមមាន៖អង្ករ២៥គីឡូក្រាម ចំនួន ៥០ប៉ាវ ទឹកស៊ីអ៊ីវ៥០យួរ ទឹកត្រី៥០យួរ មី៥០កេះ ត្រីខ១កេះធំ ទឹកសុទ្ធ១០កេះ និងថវិកា១លានរៀល ក្នុងនោះដែររដ្ឋបាលខណ្ឌបានឧបត្ថម្ភ អង្ករចំនួន៤ប៉ាវធំ ស្មើនឹង២០០គីឡូក្រាម និង ថវិកា១០០០.០០០រៀល ជូនដល់ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងមូលដ្ឋានកងអាវុធហត្ថខណ្ឌព្រែកព្នៅ៕

Facebook Comments
Loading...