លោក សុខ សម្បត្តិ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅចុះអនុវត្តវិធានការរដ្ឋបាលនៅតំបន់យឿត្រីក្នុងសង្កាត់ព្រែកព្នៅ

0
721

ភ្នំពេញ ៖ នាយប់ថ្ងៃអង្គារទី២០ ខែ​មេសា ឆ្នាំ​២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដឹកនាំផ្ទាល់ដោយលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌ បានចុះអនុវត្តវិធានការរដ្ឋបាលនៅតំបន់យឿត្រី សង្កាត់ព្រែកព្នៅ តាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នូវការអនុវត្តបំរាមគោចរជាបណ្ដោះអាសន្នរយៈពេល២សប្តាហ៍ ដើម្បីចូលរួមទប់ស្កាត់បង្កាជម្ងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។

ជារៀងរាល់យប់គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់ចេញនូវគោលដៅប្រចាំការតាមគោលដៅមួយចំនួនក្នុងខណ្ឌ និងកម្លាំងចល័តនៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ដោយមិនអោយប្រជាពលរដ្ឋណាម្នាក់ល្មើសនិងបំរាមគោចរជាបណ្ដោះអាសន្នរយៈពេល២សប្តាហ៍។

នៅក្នុងឱកាសនៃការចុះត្រួតពិនិត្យគោលដៅ នៅម៉ោងប្រមាណ០៨:០០ នាទីយប់ថ្ងៃទី២០មេសានេះ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌ និងកម្លាំងចម្រុះចំណុះអោយគណៈបញ្ជាការខណ្ឌ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាប្រជាពលរដ្ឋដែលមកពីបំពេញការងារក្នុងគោលបំណងទៅផ្ទះវិញ សូមអោយពួកគាត់បង្ហាញ កាតសំគាល់ខ្លួនដែលចេញដោយក្រុមហ៊ុន រួចអោយពួកគាត់ទៅផ្ទះវិញចុះ តែបើគ្មានគឺមិនអនុញ្ញាតិជាដាច់ខាត៕

Facebook Comments
Loading...