លោក សុខ សម្បត្តិ ដឹកនាំកម្លាំងដាក់គោលដៅប្រចាំការត្រួតពិនិត្យរដ្ឋបាលធ្វើដំណើរចេញ ចូលនៅលើដងផ្លូវជាតិលេខ៥

0
866

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដាក់គោលដៅប្រចាំការត្រួតពិនិត្យរដ្ឋបាលធ្វើដំណើរចេញ.ចូល នៅលើដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។

ក្នុងការចុះអនុវត្តវិធានការរដ្ឋបាល តាមសេចក្តីសម្រេចលេខ ០៦៨/២១ សសរ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន របស់រដ្ឋបាលរាជធានីភ្នំពេញ នេះដើម្បីបានធ្វើការឃាត់រក្សាទុក១៤ថ្ងៃ នូវរថយន្ត និងម៉ូតូ មួយចំនួនជាបណ្តោះអាសន្នដែលបើកបរគ្មានការចាំបាច់ គ្មានកាតសំគាល់ខ្លួន និងគ្មានលិខិតបញ្ជាក់ពីអង្គភាព ឬក្រុមហ៊ុនឯកជន បំពានបំរាមគោចរការធ្វើចរាចរណ៍ពីចន្លោះម៉ោង២០ និង០០នាទីយប់ រហូតដល់ម៉ោង៥ និង០០ព្រឹក។

ក្រៅពីនេះ មានតែរថយន្តធំៗ រថយន្តដឹកទំនិញ បងប្អូនអញ្ជើញមកពេទ្យ រថយន្តរបស់អង្គទូត អង្គការ និងបងប្អូនកម្មករ កម្មការិនី ដែលចេញមកពីបំរើការងារ មានកាតនិងលិខិតស្នាមត្រឹមត្រូវ បានអនុញ្ញាតឲ្យធ្វើចរាចរណ៍ជាធម្មតា។ ទាំងនេះគឺជាការរឹតបន្តឹងការធ្វើចរាចរដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

 

Facebook Comments
Loading...