ភ្នំពេញ ៖ ថ្ងៃនេះ ក្រសួងប្រកាស រកឃើញករណីវិជ្ជមាន ៩១នាក់ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៩០នាក់) អ្នកដំណើរបរទេស ០១នាក់ និងមានអ្នកជាសះស្បើយ ចំនួន៣០នាក់។
យោងតាសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល បានអោយដឹងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ក្រសួងប្រកាស រកឃើញករណីវិជ្ជមាន ៩១នាក់ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៩០នាក់) អ្នកដំណើរបរទេស ០១នាក់ និងមានអ្នកជាសះស្បើយ ចំនួន៣០នាក់។ សូមបញ្ជាក់ថា កម្ពុជាមានអ្នកស្លាប់ ដោយសារ វីរុសកូវីដ១៩ ចំនួន២២នាក់, រកឃើញអ្នកមានវីរុសកូវីដ១៩ ចំនួន២៩១៥នាក់, ជាសះស្បើយ ចំនួន១៨២៤នាក់, កំពុងសម្រាកព្យាបាល ចំនួន១០៦៤នាក់៕
Facebook Comments
Loading...