បើទោះជាRonaldo គ្រវែង​ផ្លាកធាន​ក្រុម​ចោល​ទៅ​លើ​ដីក៍ដោយតែ​គេនៅជា​ប្រធាន​ក្រុម​ដដែល

0
1027

កីឡាបរទេស ៖ ​លោក Fernando Santos ថាកីឡាករCristiano Ronaldo នៅ​តែ​បន្ត​ជា​ប្រធាន​ក្រុម​ដដែលបើទោះជាគេខឹងមួយពេលគ្រវែង​ផ្លាក​ប្រធាន​ក្រុម​ចោល​ទៅ​លើ​ដីក៍ដោយ ព្រោះ​គេ​គ្រាន់តែ​ចង់​ឈ្នះ ហើយ​គេ​ផ្តល់​គ្រប់​យ៉ាង​សម្រាប់​តែ​ជម្រើស​ជាតិ​ប៉ុណ្ណោះ“លើកលែង​តែ​គេ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​អ្នកចាត់ការ ឬ​មិត្ត​រួម​ក្រុម​របស់​គេ នោះ​ទើប​យើង​ពិចារណា​អំពី​រឿង​ហ្នឹង”។

ក្រោយ​មាន​រឿង​ចម្រូងចម្រាស​នៅ​ការ​ប្រកួត​រវាង​ព័រទុយហ្គាល់-ស៊ែប៊ី​ដែល​ឈាន​ដល់​ការ​គ្រវែង​ផ្លាក​ប្រធាន​ក្រុម​ចោល​ទៅ​លើ​ដី ដែល​ជា​សកម្មភាព​របស់ Cristiano Ronaldo ក៏​នាំ​ឲ្យ​កើត​មាន​ចម្ងល់​ថា តើ​តារា​ឆ្នើម​រូប​នេះ​នឹង​មាន​សិទ្ធ​ដើរ​តួ​ជា​ប្រធាន​ក្រុម​ទៀត​ឬ​អត់​នៅ​ប្រកួត​បន្ទាប់?។

ត្បិត​បើ​មាន​ការ​រិះគន់​ពី​មតិ​របស់​មនុស្ស​មួយ​ចំនួន​ថា CR7 ធ្វើ​បែប​ហ្នឹង​មិន​ត្រឹមត្រូវ តែ​តាម​ការ​លើក​ឡើង​របស់​អ្នកចាត់ការ​លោក Fernando Santos បាន​និយាយ​ថា វា​មិន​ជា​កំហុស​ឆ្គង​អ្វី​នោះ​ទេ ហើយ​គ្រប់​យ៉ាង​គឺ​គេ​ធ្វើ​ដើម្បី​ជម្រើស​ជាតិ​ទាំង​មូល បែប​នេះ​តំណែង​ប្រធាន​ក្រុម​នៅ​តែ​បន្ត​ធម្មតា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Santos បាន​និយាយ​មុន​ត្រៀម​ប៉ះ​លុចហ្សំបួរ​បែប​នេះ​ថា៖ “វា​គ្រាន់​តែ​បង្ហាញ​ពី​ការ​ខក​ចិត្ត​មួយ​ពេល​តែ​ប៉ុណ្ណោះ ដោយ Cristiano នៅ​តែ​បន្ត​ជា​ប្រធាន​ក្រុម ហើយ​គេ​គឺ​ជា​គំរូ​សម្រាប់​អ្នក​រាល់​គ្នា”។លោក​សង្កត់​ធ្ងន់៖ “លើកលែង​តែ​គេ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​អ្នកចាត់ការ ឬ​មិត្ត​រួម​ក្រុម​របស់​គេ នោះ​ទើប​យើង​ពិចារណា​អំពី​រឿង​ហ្នឹង តែ​នេះ​គ្មាន​អ្វី​កើត​ឡើង​ផង ដោយ​គេ​តែងតែ​ចង់​ឈ្នះ ហើយ​គេ​ផ្តល់​គ្រប់​យ៉ាង​សម្រាប់​តែ​ជម្រើស​ជាតិ​ប៉ុណ្ណោះ”។

គួរបញ្ជាក់ថា រឿងគ្រវែង​ផ្លាក​ប្រធាន​ក្រុម​ចោល​ទៅ​លើ​ដីនេះបានផ្ទុះខ្លាំង ក្រោយពេលដែលគ្រាប់បាល់របស់ Ronaldo ដែលចូលផុតទីចង់កន្លះម៉ែត្រទៅហើយ បែរជាមិនផ្តល់ឲ្យ ទង្វើបែបនេះបានធ្វើឲ្យCR7 ក៏ដូចជាអ្នកគាំទ្ររបស់ព័រទុយហ្គាល់ មានការខឹងសម្បាជាខ្លាំង ដោយដល់ថ្នាក់ Ronaldo ដើរចេញពីការប្រកួតមុនបញ្ចប់តង់ទៀតផង។ហើយត្រូវអ្នកចាត់ការក្រុមជម្រើសជាតិលោក Fernandon Santos បាននិយាយរិះគន់ថា FIFA គួរតែពិចារណាមើលលើការបំពាក់បច្ចេកវិទ្យាទាំងនោះនៅការប្រកួត ហើយលោកពិតជាសោកស្តាយព្រោះក្រោយចប់គឺអាជ្ញាកណ្តាលត្រឹមតែនិយាយពាក្យសុំទោស តែប៉ុណ្ណោះ៕

Facebook Comments
Loading...