ជនជាតិចិនដេញចាក់ក្មេងទំនើងមួយក្រុមបន្លំខ្លួនជាសមត្ថកិច្ច បម្រុងប្លន់យកលុយផ្អើលពេញមាត់ទន្លេ

0
900

ភ្នំពេញ ៖ ក្មេងទំនើងមួយក្រុមបន្លំខ្លួនជាសមត្ថកិច្ច បម្រុងប្លន់យកលុយពីជនជាតិចិន ត្រូវចិនដេញចាក់វិញផ្អើលពេញមាត់ទន្លេ នៅម៉ោង១០ យប់ថ្ងៃទី២៩ ខែមីនា ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដំបូងមានក្រុមក្មេងស្ទាវបន្លំខ្លួន បម្រុងនឹងប្លន់យកលុយពីជនជាតិចិន តែជនជាតិចិនក៏ទៅយកកាំបិតចុងស្រួចដេញចាក់រត់អស់។ មួយសន្ទុះក្រោយមក មានយុវជនម្នាក់ផ្សេងទៀត ដែលមានដំបងរលាស់ បានជិះម៉ូតដេញតាមជនជាតិចិន ខណៈដេញតាម ចិនស្មានជាគ្នារបស់ក្រុមក្មេងស្ទាវ ក៏ដេញចាក់ទៀត ធ្វើឲ្យយុវជនម្នាក់នោះ រេចង្កូតទៅបុករថយន្តមួយគ្រឿង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចខណ្ឌដូនពេញបានចុះឃាត់ខ្លួនអ្នកទាំងពីរ យកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបន្ត និងចាត់ការតាមនិតិវិធីច្បាប់៕

Facebook Comments
Loading...