ខ្សែក្រវាត់និងប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លា ដាក់ឲ្យកីឡាករជើងខ្លាំងជួរមុខ៨រូប ប្រកួតប្រជែងដណ្តើមយក

0
880

ភ្នំពេញ ៖ កីឡាករជើងខ្លាំងជួមុខ៨រូបមកពីតាមបណ្តាក្លិបផ្សេងគ្នា ត្រូវគេផ្គូផ្គងឲ្យឡើងប្រកួតប្រជែងគ្នាសន្សំពិន្ទុ ដើម្បីបានសិទ្ធទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រឆ្ពោះទៅដណ្តើមខ្សែក្រវាត់និងប្រាក់រង្វាន់ចំនួន១ម៉ឺនដុល្លា ដោយចែកចេញជា២ពូលគឺពូល Aមានកីឡាករ៤រូប និងBមានកីឡាករ៤រូប ហើយការប្រកួតសន្សំពិន្ទុវគ្គដំបូងនិងធ្វើការប្រកួតចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២១ នេះតទៅនៅលើសង្វៀនស៊ីអិនស៊ី។

កីឡាករទាំង៨រូបនេះរួមមានម៉ឺន មេឃា អ្នកប្រដាល់របស់ក្លិបអេភូថងកីឡា កីឡាករឈុត សេរីវ៉ាន់ថង អ្នកប្រដាល់មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង, កីឡាករឡុង ជិន អ្នកប្រដាល់នៃក្លិបខ្លារខិនមានរីត្ធ, កីឡាករសូត្រ វាសនា អ្នបប្រដាល់របស់ក្លិបបក្សីស្លាបដែក កីឡាករវេង សុភ័ក្រ នៃក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១, កីឡាករសោម វិឆ័យ អ្នកប្រដាល់មកពីក្លិបពន្លឺវិបុលខណ្ឌពោធិសែនជ័យ, កីឡាករតាញ់ មករា អ្នកប្រដាល់នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ, និងកីឡាករចាន់ សំអាត អ្នកប្រដាល់មកពីក្លិបអបរំកាយស្រុងអន្លុងវែង។

រូបមន្តនិងរង្វាន់នេះ កីឡាករ៨រូបចែកចេញជាពីរក្រុមគឺ A និង B ក្រុម A (ម៉ឺន មេឃា, ឈុត សេរីវ៉ាន់ថង, ឡុង ជិន, សូត្រ វាសនា) ក្រុម B (វេង សុភ័ក្រ, សោម វិឆ័យ, តាញ់ មករា, ចាន់ សំអាត) កីឡាករចំនួន៤រូបក្នុងក្រុមនីមួយៗត្រូវប្រកួតប៉ះគ្នាទៅវិញទៅមកដើម្បីសន្សំពិន្ទុ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កីឡាករ លេខ១ ក្រុម A ប្រកួតជាមួយលេខ២ ក្រុម B និងលេខ១ក្រុម B ប្រកួតលេខ២ក្រុម A វគ្គផ្ដាច់ព្រ័ត្រ អ្នកឈ្នះ ប៉ះអ្នកឈ្នះ ដើម្បីដណ្ដើមខ្សែក្រវាត់ និងទឹកប្រាក់ ២០លានរៀល កាន់តែអស្ចារនោះគឺ ម្ចាស់ជើងឯកនឹងមានឱកាសទៅដណ្ដើមខ្សែក្រវាត់១គ្រឿងទៀតជាមួយឃីម បូរ៉ា ដែលមានប្រាក់រង្វាន់ ២០លានរៀលបន្ដែមទៀត។

ក្នុងការផ្គូរផ្គងកីឡាករទាំង៨នាក់នេះត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរលើកឡើងថា កីឡាករដែលមានប្រៀបអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន មានកីឡាករម៉ឺន មេឃា, ឈុត សេរីវ៉ាន់ថង, សូត្រ វាសនា និងកីឡាករតាញ់ មករា, ហើយកីឡាករដែលអាចឡើងទៅវគ្គផ្តចាប់ព្រ័ត្រមានម៉ឺន មេឃា និងកីឡាករតាញ់ មករា។

គួរបញ្ជាក់កីឡាករទាំង២នាក់នេះបើអ្នកណាឈ្នះបានទទួលខ្សែក្រវាត់និងប្រាក់រង្វាន់ដ៍ច្រើនសណ្ធឹកសណ្ធាប់ហើយ និងមានសិទ្ធឡើងទៅប្រកួតជាមួយកីឡាករឃីម ប៉ូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគៀបខេត្តបន្ទាយមានជ័យ ដែលឈ្នះកាលពីរដូវកាលមុនដណ្តើមយកខ្សែក្រវាត់ហើយនិងប្រាក់ជាច្រើនទៀតផងដែរ៕

Facebook Comments
Loading...