លោក Ryu Hirose ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសជាគ្រូបង្វឹកថ្មី

0
1311

ភ្នំពេញ ៖ លោក Ryu Hirose កាន់អជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត AFC ‘A’  license ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសបង្ហាញមុខគ្រូបង្វឹកថ្មីជាផ្លូវការ នៅព្រឹកថ្ងៃទី២៦​ ខែមីនា ឆ្នាំ២០២១ ដែលគ្រូសញ្ជាតិជប៉ុនរូបនេះមក ជំនួសលោក Felix Dalmas ដែលបានចាកចេញកាលពីពេលថ្មីៗនេះ។

ទាំងនេះជាប្រវត្តិត្រួសៗរបស់គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Ryu Hirose កើតថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៦ (វ័យ ៦៤ឆ្នាំ) កាន់អជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត AFC ‘A’  license ត្រូវបានដឹងថាធ្លាប់ជាអតីតជំនួយការគ្រូបង្វឹក ក្លិបនៅលីគកំពូលថៃ Samut Prakan FC យ៉ាងណាមិញលោកក៏ធ្លាប់ដឹកនាំក្រុមនៅជប៉ុនមួយចំនួនផងដែរ។

ពេលចាប់ផ្ដើមដំបូងភាគច្រើនលោកដើរតួជានាយកបច្ចេកទេស ជាមួយក្រុមវិទ្យាល័យ Teikyo បន្ទាប់មកសាកលវិទ្យាល័យ Teikyo ក្រោយមកទៀតក្លាយជាអ្នកចាត់ការទូទៅ Kashima Gakuen មុនកាន់តួនាទីជានាយកបច្ចកេទេសសារជាថ្មី ជាមួយក្រុមសាកលវិទ្យាល័យនៅកូរ៉េ Seoul Digital University និងចុងក្រោយជាអតីតជំនួយការគ្រូបង្វឹក ក្លិបនៅលីគកំពូលថៃ Samut Prakan FC អំឡុងឆ្នាំ២០១៩។

បច្ចុប្បន្នលោកក៏ជានាយកបច្ចេកទេសរបស់ ក្លិប Soltilo Tokyo FC ដែលជាក្លិបរបស់ លោក Keisuke Honda ផងដែរ។បញ្ជាក់ថា លោក Ryu Hirose នឹងរួមដំណើរជាមួយ លោក Keisuke Honda រួមនឹងសហការី ដើម្បីដឹកនាំក្រុមជម្រើសជាតិទាំងឈុតធំ និងក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕

Facebook Comments
Loading...