កម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៩៦នាក់និងមានអ្នកជាសះស្បើយ១៨នាក់

0
716

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ថា ក្រសួងរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី៩៦នាក់ទៀត ដែលសុទ្ធសឹងពាក់ព័ន្ធនឹងការឆ្លងចូលសហគមន៍ទាំងអស់ និងមានអ្នកជាសះស្បើយ ១៨នាក់។

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា អ្នកឆ្លងកូវីដថ្មីទាំងនោះ រួមមាន នៅខេត្តកណ្ដាល ចំនួន ៧៣នាក់, ភ្នំពេញ ចំនួន២០នាក់, ខេត្តត្បូងឃ្មុំ ១នាក់ និងខេត្តស្វាយរៀង ១នាក់។ ក្រៅពីអ្នកឆ្លងថ្មីទាំងនោះ នៅកម្ពុជាក៏មានអ្នកជាសះស្បើយ ចំនួន១៨នាក់ផងដែរ។

គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុប ១ ៩៦៨នាក់ ហើយក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ១ ០៧៤ នាក់ និងអ្នកកំពុងព្យាបាល៨៨៨ នាក់៕

Facebook Comments
Loading...