កីឡាករ​Moussa Dembele ធ្វើឲ្យក្រុមគ្រូពេទ្យ និងមិត្តរួមក្រុមភ័យបុកពោះ ដោយសារតែហាត់សុខៗស្រាប់តែដួលសន្លប់បាត់ស្មារតី

0
983

កីឡាបរទេស ៖ ដោយសារតែសម្រាកមិនបានគ្រប់គ្រាន់កីឡាករ​Moussa Dembele ហាត់សុខៗស្រាប់តែមាន​សម្ពាធ​ឈាម​ទាប ​និង​អស់​កម្លាំង​ខ្លាំង ធ្វើឲ្យដួលសន្លប់បាត់ស្មារតីជាច្រើននាទីទើបរូបគេ​បាន​ដឹង​ខ្លួន​មក​វិញ ដែលធ្វើឲ្យក្រុមគ្រូពេទ្យ និងកីឡាករដែលហាត់ជាមួយភ័យបុកពោះ។

កីឡាករខ្សែ​ប្រយុទ្ធ ​Moussa Dembele ​របស់ក្រុមAtletico Madrid ​​បានធ្វើ​ឱ្យ​មិត្ត​រួម​ក្រុម​ភ័យ​គ្រប់​គ្នាដោយសារតែ​កំពុង​កម្ដៅ​សាច់​ដុំ​សុខ​ៗ ស្រាប់​តែ​ដួល​ផ្ងារ​ក្រោយ​ស្ដូក​បាត់​ស្មារតី ជាច្រើនាទីតែត្រូវបានក្រុមគ្រូពេទ្យប្រចាំក្លិបជួយសង្គ្រោះទាន់ពេលវេលា។

ក្នុងហេតុការណ៍នេះក្រុម​គ្រូ​ពេទ្យ​ក៏​បាន​ទៅ​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ​ដោយ​ចំណាយ​ពេល​ជា​ច្រើន​នាទី​ទើប​រូបគេ​បាន​ដឹង​ខ្លួន​មក​វិញ។ ​យ៉ាងណាមិញ ​ក្រោយ​ពី​ដឹក​ខ្លួន​និង​បាន​សម្រួល​ស្មារតី​ពី​គ្រូ​ពេទ្យ​មក ​អតីត​កីឡាករ Lyon ​រូប​នេះ​អាច​ដើរ​ចេញ​ពី​ទីលាន​បាន​ដោយ​ខ្លួន​ឯង ​និង​ចូល​បន្ទប់​ពេទ្យ​ដើម្បី​ពិនិត្យ​ឱ្យ​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​គេ​ដួល​សន្លប់​នេះមកពីបញ្ហាអ្វី។

កីឡាករ Moussa Dembele ​​វ័យ​២៤​ឆ្នាំរបស់ក្រុមAtletico Madrid ​​​រូប​នេះ ​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​មាន​សម្ពាធ​ឈាម​ទាប ​និង​អស់​កម្លាំង​ខ្លាំង ដោយ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ។ ​រូបគេ​អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន ​និង​សម្រាកឱ្យ​បាន​គ្រប់គ្រាន់​តាម​ការ​ប្រាប់​របស់​ក្រុម​គ្រូ​ពេទ្យទៅនិងជាដូចធម្មតាវិញហើយ៕

Facebook Comments
Loading...