ពិធីការិនី ថន លក្ខិណា «អវិជ្ជមានកូវីដ-១៩»បន្ទាប់ពីធ្វើតេស្តលើកទី២

0
1082

ភ្នំពេញ ៖ ជាលទ្ធផល បានបង្ហាញថា កញ្ញា ថន លក្ខិណា អវិជ្ជមាន ក្រោយលទ្ធផលធ្វើតេសរកជំងឺកូវីដ-១៩ លើកទី២ គឺនាងមិនមានជំងឺដ៏កាចសាហាវនេះទេ តែនៅតាមដានសុខភាពបន្តទៀត។

កញ្ញា ថត លក្ខិណា បានសរសេរតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនថា «ជម្រាបសួរពុកម៉ែបងប្អូន បន្ទាប់ពីនាងខ្ញុំធ្វើតេស្តលើកទី២ រួចហើយ លទ្ធផលដែលទទួលបានគឺ អវិជ្ជមាន (Negative) ប៉ុន្តែនាងខ្ញុំនៅតែបន្តតាមដានសុខភាព និងនៅដាច់ដោយឡែកពីគ្រួសារ»។

ពិធីការិនីរូបនេះ បានបន្តថា «សូមអរគុណដល់ពុកម៉ែបងប្អូន ដែលតែងតែព្រួយបារម្ភនិងជូនពរនាងខ្ញុំ។ កុំភ្លេចអនុវត្តន៍វិធានការដ៏មានប្រសិទ្ធិភាព ៣កុំនិង៣ការពារ។ សូមជូនពរឲ្យពុកម៉ែបងប្អូនជៀសផុតពីជម្ងឺ COVID-19៕

Facebook Comments
Loading...