ថ្ងៃនេះ អ្នកវិជ្ជមានកូវីដថ្មី៣៥នាក់ និងអ្នកជាសះស្បើយ៣២ ច្រើនប្រហាក់ប្រហែលគ្នា

0
809

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន នៅព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ថាកម្ពុជាបានរកឃើញអ្នកឆ្លងថ្មី៣៥នាក់ទៀត និងជាសះស្បើយ៣២នាក់។

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា អ្នកឆ្លងទាំង៣៥ករណីនោះ រួមមាន អ្នកពាក់ព័ន្ធនឹងសហគមន៍ ៣៣នាក់ និងអ្នកដំណើរពីបរទេស ២នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ រួមមាន ខេត្តព្រះសីហនុ ១៧នាក់, ភ្នំពេញ ១៤នាក់ និង សៀមរាប ២នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងសរុប១ ៧៨៨ នាក់ ហើយក្នុងចំណោមអ្នកជំងឺទាំងនោះមានអ្នកជាសះស្បើយ៩៩៩ នាក់ និងអ្នកកំពុងព្យាបាល៧៨៣ នាក់ ហើយអ្នកជំងឺ៤នាក់បានស្លាប់៕

Facebook Comments
Loading...