យ៉េន ឌីណា ស្វាគមន៍សួន ចាន់នី មកសងសឹក ខណៈសេក ចាន់រាជ ស្វាគមន៍អេ ណារ័ត្ន ដើម្បីសាកស្នៀតគុន

0
896

ភ្នំពេញ ៖ កីឡាករសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែកនៃសមាគមកីឡាក្រសួងមហាផ្ទៃ ឡើងសងសឹកកីឡាករយ៉េន ឌីណា អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ខណៈអេ ណារ័ត្ន អ្នកប្រដាល់​នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ឡើងជួបជាមួយកីឡាករសេក ចាន់រាជ អ្នកប្រដាល់មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ដើម្បីសាកស្នៀតគុននៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១។

បន្ទាប់ពីចាញ់ជាច្រើនលើកកន្លងមក កីឡាករសួន ចាន់នី កើតទុកមិនសុខចិត្តសុំមកសងសឹកលើកីឡាករ​យ៉េន ឌីណា ដែលប្រមាណជាង១០ប្រកួតហើយវាយមិនដែលចាញ់មកនោះ ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ការជួបគ្នាលើកនេះត្រូវបានអ្នក​ស្នេហា​វិស័យកីឡាប្រដា​ល់ ​សន្និដ្ឋាន​មុន​ថា ភាគរយក្នុងការ​ឈ្នះគឺយ៉េន ឌីណា មានភាគរយឈ្នះច្រើនជាងសួន ចាន់នី​ នេះបើពួកគេបានហ្វឹកហាត់ដូចគ្នា។

កីឡាករយ៉េន ឌីណា គេមាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ និងមាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុង​ការប្រកួត ហើ​យធ្លាប់ជួប​​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​ គឺអាចធ្វើឲ្យសួន ចាន់នី ពិបាកគ្រប់ពេលក្នុងការជួបគ្នាម្តងៗ បើទោះជាសួន ចាន់នី ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះក៍ដោយ ក៍មិអាចយកឈ្នះលើយ៉េន ឌីណា បានដែរបានត្រឹមស្មើរពិន្ទុម្តងប៉ុណ្ណោះ។ ចាំមើលសួន ចាន់នី អាចសងសឹកលើយ៉េន ឌីណា បានឬយ៉ាងណា?។

ដោយឡែកកីឡាករអេ ណារ័ត្ន ត្រូវជួបជាមួយកីឡាករសេក ចាន់រាជ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ​អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេនៅសង្វៀននេះកន្លងមក។ អ្នកប្រដាល់គុនខ្មែរវ័យក្មេងអេ ណារ័ត្ន ដែលកំពុងមានឈ្មោះបោះសំឡេង មួយរូប នាបច្ចប្បន្ននេះ រូបគេខ្លាំងខាងកណ្តាប់ដៃ និងជង្គង់ ហើយការវាយរល់លើរូបគេមិនត្រូវការ ស្ទាបស្ទង់ដៃគូច្រើននោះទេ ដ្បិតទម្លាប់របស់គេឡើងរេញគឺ ចូលបុកវាយមិនរាថយឡើយ បើទោះបីលទ្ធផល ឈ្នះឬ ចាញ់ បែបណាក្ដី។

ចំណែកកីឡាករសេក ចាន់រាជ បន្ទាប់ពីគេបាត់មុខពីសង្វៀនមួយរយៈមកវិលមកវិញឃើញថា ស្នៀតប្រកួតរបស់គេនៅល្អដូចមុនដដែល ទាំងកម្លាំងស៊ុហ្វ ស្នៀតជើងទាត់ ជង្គង់ គឺនៅអាចប្រើបានដដែលពិសេសគឺស្នៀតកណ្តាប់ដៃនិងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន ហើយស្នៀតខ្លាំងរបស់គេនេះហើយដែលបានគូប្រកួតទាំងជើងចាស់និងជើងថ្មីនាពេលកន្លងមក ព្រោះគេមានចិត្តប្រដាល់ធំមិនរ៊ាថយចំពោះគូប្រកួតណាម្នាក់ឡើយ បើទោះជាគេមានបទពិសោធន៍ច្រើនជាងក៍ដោយ។ ចាំមើលកីឡាករសេក ចាន់រាជ និងកីឡាករអេ ណារ័ត្ន នរណាជាអ្នកឈ្នះ?៕

 

 

Facebook Comments
Loading...