ទម្លាយរូបថតនិងកាពិតដែលព្រះនាង ចេន ណា នៅក្បែកក្កដា សោភ័ណ្ឌ

0
1250

ភ្នំពេញ ព្រោះតែមានការព្រួយបារម្មណ៍ ព្រះរាជសុខភាពព្រះនាងតូច ចេន ណា រឿងនៅក្បែរ លោក កក្កដា សោភ័ណ្ឌ ហើយត្រូវគេដឹងថា មានរោគកូវីដ ភ្លាមៗមានការសួរដេញដោល ដោយនៅទីបំផុតព្រះនាងចេន ណា បានបង្ហាញការពន្យល់ ដើម្បីអោយមហាជនឈប់ឆ្ងល់។

ព្រះនាងចេន ណា បានលើកសរសើរថា« សូមជម្រាបសួរពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ ដែលព្រួយបារម្ភអំពីខ្ញុំ ក្រោយពីមានការផុសផ្សាយថា លោកកក្តដា សោភ័ណ  បានជួបខ្ញុំ។ ខ្ញុំចង់ជម្រាបថា រូបនេះថតជិតមួយឆ្នាំមកហើយ ដែលកាលនោះរូបគាត់បានមកលេងខ្ញុំនៅព្រះដំណាក់ មែន តែតាំងពីពេលនោះមកនេះខ្ញុំពុំដែលបានជួបគាត់ទៀតនោះទេ។

ខ្ញុំសូមអរគុណណាស់ដែលពុកម៉ែបងប្អូនព្រួយបារម្ភអំពី សុខភាពខ្ញុំ ខ្ញុំនិងក្រុមគ្រួសារពុំបានចេញពីព្រះដំណាក់បេីគ្មានការចាំបាច់នោះទេ ទោះបីជាចេញទៅណាមកណាក៏ពាក់ម៉ាស និងលាងដៃដោយអាល់កុលការពារជាប្រចាំដែរ។ ខ្ញុំនិងក្រុមគ្រួសារសូមជូនពរដល់បងប្អូនដែលកំពុងមានជំងឺកូវីដទាំងអស់ទាំងសិល្បករ  ក៏ដូចជាប្រជាជនដទៃទៀតឆាប់ជាសះស្បើយឡើងវិញ ហើយបងប្អូនទាំងសូមមេត្តារួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណ៍របស់រាជរដ្ឋាភិបាលនៃយើង។

ជាមួយគ្នាខ្ញុំ និងក្រុមគ្រួសារក៏សូមបួងសួងទេវតាថែរក្សាប្រទេសកម្ពុជា សូមជួយថែរក្សាការពារប្រជាជនខ្មែរ ក៏ដូចជាប្រទសកម្ពុជាទាំងមូលបានជៀសផុតពីជំងឺកូវីដ១៩នេះ អោយបានឆាប់ៗបំផុត៕

Facebook Comments
Loading...