កីឡាករ Bruno Fernandes លោក Roy Keaneផ្ញើរសារវាយបកឡើងចត់បាយ

0
906

អង់គ្លេស ៖ បន្ទាប់ពីកីឡាករ Bruno Fernandes លើកឡើងក្នុងកិច្ចសម្ភាសន៍ថា អ្នកគាំទ្ររិះគន់ការលេងរបស់ខ្លួន ស្រាប់តែលោក Roy Keane ដែលជាអតីតកីឡាកររបស់ Manchester United ផ្ញើរសារវាយបកវិញឲ្យខ្សែបម្រើប្រយុទ្ធរូបនេះថាល្មមឈប់ត្អូញត្អែរដូចកូនក្មេងទៀតទៅ និងប្រឹងប្រែងលេងឲ្យកាន់តែល្អជាងមុន ទៅគឺគេឈប់រិះគន់ទៀតហើយ។

លោក Roy Keane ដែលជាអតីតកីឡាកររបស់ Manchester United បានបញ្ចេញប្រតិកម្មខ្លាំងៗទៅនឹងបទសម្ភាសន៍របស់ ខ្សែបម្រើ Bruno Ferna​nd​es ដែលបាននិយាយថាគ្មានអ្នកណាខ្វល់ពីស្ថិតិព្រមទាំងទម្រង់លេងរបស់គេទេ គ្រប់គ្នារិះគន់គេតែពេលរកគ្រាប់បាល់ទល់នឹងក្លិបធំៗមិនបាន។

លោក Keane បានលើឡើងទៀតថា Fernandes ល្មមឈប់ត្អូញត្អែរដូចកូនក្មេងទៀតទៅ និងប្រឹងប្រែងលេងឲ្យកាន់តែល្អជាងមុនហើយលោកនៅឆ្លៀតរិះគន់កីឡាករសញ្ជាតិព័រទុយកាល់រូបនេះថា និយាយស្ដីឥតប្រយោជន៍ច្រើនទៀតផងដោយចោទប្រកាន់ថាទង្វើខ្លះរបស់ Fernandes គឺមិនផ្ដល់ការគោរពដល់មិត្តរួមក្រុមនោះឡើយ ហើយBruno Fernandes ស៊ុតបញ្ចូលទីបានតែ១គ្រាប់គត់ទល់នឹងក្លិបធំៗនៅអង់គ្លេសទាំង៦ នោះគឺ កាលស៊ុតប៉េណាល់ទីប៉ះក្លិបខ្នាយមាន់មាស Tottenham Hotspur ដែល Man UTD យកឈ្នះក្នុងលទ្ធផល ៦ ទល់នឹង ១ ដែលធ្វើឱ្យមានការរិះគន់ជាហូរហែរ។ឆ្លើយតបទៅនឹងកិច្ចសម្ភាសន៍របស់ Fernandes លោក Roy Keane បានថ្លែងថា៖ឲ្យខ្ញុំនិយាយកាន់ជើងគេ?វាចម្លែកណាស់!មានរឿងឥតប្រយោជន៍ច្រើនណាស់ដែលគេលើកយកមកនិយាយក្នុងកិច្ចសម្ភាសន៍នោះ ដោយគេនិយាយតែពីស្ថិតិនៃការលេងរបស់ខ្លួនឯង។ ខ្ញុំគិតថាគេគួរតែខំប្រឹងលេងឲ្យវាល្អទៅ ខ្ញុំមិនយល់ទេថាហេតុអីកីឡាករមកឈឺក្បាលហាលថ្ងៃនឹងសម្ដីរបស់អ្នកវិភាគបាល់ទាត់។ គេលេងល្អហើយគ្មាននរណានិយាយទេថាគេលេងអន់ ប៉ុន្តែបើសិនគេលេងឲ្យក្រុម Manchester United ហើយគេមិនបានជួយក្រុមក្នុងការប្រកួតខ្លះ អ្នកគាំទ្រគឺត្រូវតែរិះគន់អ៊ីចឹងហើយ។

ឥលូវនេះគេនិយាយពីការឈ្នះពានក្នុងលីគ ដែលគេមិនធ្លាប់បានឈ្នះសោះ អ៊ីចឹងហើយទើបវាពិបាកសម្រាប់គេ ខ្ញុំមិនគិតថាគេអាចឈ្នះពានក្នុងលីគក្នុងអាជីពគេទេ។ គេនិយាយត្រូវចំណុចខ្លះដូចជាចំណុចដែលពេលក្រុមលេងចាញ់ គេនឹងត្រូវមហាជនរិះគន់ ប៉ុន្តែមកពីគេជាកីឡាករឆ្នើមជួរមុខអ៊ីចឹងហើយទើបគេងាយនឹងរងការរិះគន់។ ខ្ញុំគិតថាកីឡាករលេងតំណែងបម្រើប្រយុទ្ធដូចគេ ចាំបាច់ត្រូវតែយកឈ្នះការប្រកួត ដែលនោះជាទំនួលខុសត្រូវរបស់គេ អ៊ីចឹងហើយគេមិនគួរបញ្ចេញកាយវិការមិនសប្បាយចិត្តនោះឡើយ។ ខ្ញុំមិនយល់ទេថាហេតុអ្វីបានជាគេប្រតិកម្មខ្លាំងពេលមហាជនបញ្ចេញពាក្យរិះគន់។លោក Keane បានបន្តរិះគន់ Bruno Fernandes បន្តទៀតថា៖ ពួកយើងបានឃើញគេត្រូវគ្រូបង្វឹកប្ដូរចេញប៉ុន្មានដងហើយដែរ ហើយអ្នកសង្កេតឃើញទេថាកាយវិការរបស់គេខុសឆ្គងមិនទំនងសោះ។ គ្រាន់តែត្រូវគ្រូប្ដូរចេញសោះ វាគ្មានបញ្ហាអ្វីនោះឡើយ។ ខ្ញុំសង្កេតឃើញថាគេតែងតែលើកដៃលើកជើងឫគ្រវីក្បាលពេលកីឡាករថ្មីប្ដូរចូលជំនួស ដែលនោះជាកាយវិការមិនផ្ដល់ការគោរពដល់មិត្តរួមក្រុមនោះឡើយ។ អ្នកប្រៀបដូចប្រធានក្រុមមួយរូប សម្រាប់ខ្ញុំវិញណា បើអ្នកណាហ៊ានបញ្ចេញកាយវិការបែបនេះដាក់ខ្ញុំ ខ្ញុំនឹងទៅនិយាយតតាំងជាមួយគេនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ដូច្នេះហើយរៀនគោរពមិត្តរួមក្រុមខ្លះទៅ! អ៊ីចឹងហើយខ្ញុំចង់ផ្ដាំថាលើកក្រោយមិនចាំបាច់លើកដៃបែបនេះទេ កីឡាករកំពូលដ៏ពិតប្រាកដគេតែងតែធ្វើឲ្យអ្នកនៅជុំវិញខ្លួនសប្បាយចិត្ត។ ខ្ញុំដឹងថាកីឡាករមិនសូវចង់ផ្ដល់បទសម្ភាសន៍ទាក់ទងនឹងពាក្យរិះគន់របស់អ្នកគាំទ្រទេប៉ុន្តែចេះទ្រាំអត់ធ្មត់ខ្លះផង កុំបញ្ចេញចរិតដូចកូនក្មេងពេក។ សម្រាប់ខ្ញុំវិញណា បើគេលេងល្អ ខ្ញុំនឹងសរសើរតែបើលេងមិនបានល្អវិញ…ត្រៀមខ្លួនឲ្យហើយទៅ!៕

Facebook Comments
Loading...