សួន ចាន់នី ជួបឡុង បេនលឿន ខណៈសូត្រ វាសនា ជួបអេលិត ឡុងឡី ដើម្បីដណ្តើមប្រាក់លាន

0
853

ភ្នំពេញ ៖ កីឡាករជើងខ្លាំងសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ឡើង​តតាំ​ងនិងកីឡាករឡុង បេនលឿន ខណៈកីឡាករជើងខ្លាំងស្រករក្រោយសូត្រ វាសនា កូនសិស្សលោកគ្រូសួន ប៊ុនសូត្រ ត្រូវជួបជាមួយកីឡាករអេលិត ឡុងឡី កូកសិស្សរបស់លោកគ្រូស៊ន អេលិត នៅលើ​សង្វៀន​ស៊ីអិនស៊ី នាថ្ងៃសៅរ៍​ទី១៣ ខែមិនា ឆ្នាំ២០២១នេះ។

កីឡាករសួន ចាន់នី មួយ​រយះ​ចុងក្រោយនេះក្នុង​ពិភព​​ប្រដាល់ គ្មាន​អ្នកណា​មិន​ស្គាល់ស្នាដៃ និង​កេរ្តិ៍​​ឈ្មោះ​របស់​គេ​នោះ​ឡើយ​ ដោយពេល​ឡើងប្រកួត​ម្តងៗមិនថាតែប្រកួតដណ្តើមខ្សែក្រវ៉ាត់ឫ ប្រកួតលក្ខណមិត្ត​ភាព​ទេ​គឺ តែង​តែប្រកួត​មិន​លាក់​កម្លាំងនោះឡើយ។ អ្នក​ប្រដាល់​មានដៃវែងជើងវែងសួន ចាន់នី ជាអ្នក​ប្រដាល់ជើងខ្លាំង​ទម្ងន់​មធ្យមប្រចាំ​កម្ពុជា​ម្នាក់នាពេល​បច្ចប្បន្ន​ដែល ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជា​ច្រើន​នាក់មក​ហើយ គឺ​ឈ្នះច្រើនជាង​ចាញ់​​ព្រោះ​ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។ បច្ចុប្បន្នសួន ចាន់នី គេវាយមិនឈ្នះតែកីឡាករយេន ឌីណាម្នាក់ប៉ុណ្នោះ ក្រៅពីនោះមានឈ្នះមានចាញជាមួយកីឡាករលំដាប់ឈួមុខដូចគ្នា។

រីឯកីឡាករឡុង បេនលឿន ស្នៀតខ្លាំងរបស់គេភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលអោយគូប្រកួតដួលទាំងជំហរ រីឯខាងកណ្តាប់ដៃ និងកែងគេអាចប្រើបាន តែមិនខ្លាំងប៉ុន្មានទេ តែគេមានកម្លាំងស៊ុហ្វខ្លាំងវាយ៥ទឹកមិនលំបាកនោះទេ។ យ៉ាងណាឡើងមកជួបសួន ចាន់នី ពេលនេះត្រូវបានអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរលើកឡើងថា ឡុង បេនលឿន អាចសង្ឃឹមឈ្នះមានត្រឹមហាសិបភាគរយប៉ុណ្ណោះ។ ចាំមើលកីឡាករឡុង បេនលឿន និងសួន ចាន់នី នរណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករជើងថ្មី សូត្រ វាសនា ត្រូវជួបជាមួយកីឡាករអេលិត ឡុងឡី ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីមិនធ្លាប់ជួបគ្នាទេកន្លងមកក្នុងកម្មវិធីនេះ។ កីឡាករសូត្រ វាសនា គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។

ចំណែកកីឡាករអេលិត ឡុងឡី គេក៍ជាកីឡាករស្រករក្រោយដែរស្នៀតខ្លាំងរបស់គេគឺកណ្តាប់ដៃ និងកែង ដែលអាចវាយប្រយោលក៍បានចូលគៀកក៍បាន ហើយគេមានកម្លាំងស៊ុហ្វខ្លាំង គូប្រកួតល្មមៗមិនអាចតតាំងជាមួយគេបាន៥ទឹកនោះទេ។ ចាំមើលកីឡាករសូត្រ វាសនា ជាអ្នកឈ្នះ ឬកីឡាករអេលិត ឡុឡី?៕

Facebook Comments
Loading...