ភ្នំពេញ ៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន៦៤នាក់ និងមានអ្នកជាសះស្បើយ១១នាក់«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។
តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ១១២៤ករណី ក្នុងនោះអ្នកជំងឺ៥៤៩នាក់ បានជាសះស្បើយ។ ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៦១៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយ៦២នាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មី និងជាសះស្បើយខាងលើ សុទ្ធតែជាអ្នកជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»៕
Facebook Comments
Loading...