សុគន្ធ នីសា «ខ្ញុំមិនពាក់ព័ន្ឋជាមួយកែវ ចាន់និមលទេប៉ុន្តែអាចតគ្នាដូចសម្លរកំពិស»

0
1144

ភ្នំពេញ ៖ ពេញមួយយប់ហើយ ដែលគេញ័បញ័រ ក្រោយលេចឭថា តារាហង្សមាស មួយចំនួនឆ្លងកូវីដ ហើយនាព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១នេះ សុគន្ឋ និសា បុគ្គលមុនគេដែលបានចេញមុខ បង្ហាញសញ្ញាងឿងឆ្ងល់ ស្តីអំពីជំងឺកូវីដ។ អ្មកនាងបានត្រៀមយកអង្គហេតុនេះ ប្រសិនបើជាបែបណា។ រីឯហ្វេនៗ ក៏បានចេញសារជូនពរបែរបន់កុំអោយមានអ្វីកើតឡើងអោយសោះ។

អ្នកនាង សុគន្ធ នីសា បានចេញមកបញ្ជាក់ពីស្ថានភាពរបស់ខ្លួន បន្ទាប់ពីមានតារានៅក្នុងហង្សមាសមួយចំនួនបានឆ្លងជំងឺកូវីដ១៩កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ។កំពុងតាមដានទៅលើស្ថានភាពអ្នកសិល្បះ ជាពិសេសតារានៅក្នុងហង្សមាស ក្រោយពិធីការិនីអ្នកននាង កែវ ចន្ទនិមល និងតារាចម្រៀងលោក ណុប បាយ៉ារិទ្ធិ បានឆ្លងជំងឺកូវីដ១៩។

តាមគនណេយ្យហ្វេសប៊ុករបស់ខ្លួន សុគន្ធ នីសា បានបង្ហោះសារនៅថ្ងៃនេះថា ជំរាបសួ ពុកម៉ែបងប្អូន អរគុណច្រើន សម្រាប់ការបារម្មណ៍សួសុខទុក្ខមកលើរូបខ្ញុំនិងក្រុមគ្រួសារ ។ នាងបញ្ជាក់ថា កន្លងមកនេះខ្ញុំមិនបានជួបជាមួយនិមលទេ ហើយក៏មិនបានដើរទៅកន្លែងមុខសញ្ញាដែលមានកើតកូវីដ19ដែរ ប៉ុន្ដែជំងឺនេះវាអាចជាប់ពាក់ព័ន្ធតតគ្នាដូចសម្លរកំពិសចឹង។ នាងថាខ្ញុំនឹងបន្តសង្កេតខ្លួនឯងទៀត ចាំមើលលទ្ធផលអ្នកដែលយើងជួបជាប្រយ៉ោលត តគ្នា បើយ៉ាងណាៗខ្ញុំនឹងទាក់ទងដើម្បីតេសអោយប្រាកដ។

អ្នកនាង សុគន្ធនីសា ពេលដែលដឹងពត៌មានយប់មិញនេះហើយខាងផ្ទះខ្ញុំនេះក៏បាន  ហាមខ្លួនឯងនិងអ្នកផ្ទះមិនអោយចេញទៅក្រៅឡើយ ចំណែកខាងផ្ទះម្តាយខ្ញុំ មិនមានការពាក់ព័ន្ធអ្វីទេ ព្រោះខ្ញុំមិនបានចេញចូលផ្ទះម៉ាក់ខ្ញុំប្រហែល ពីរអាទិត្យហើយ។

សូមទោសបងប្អូនដែលខ្ញុំមិនបានតបសារផងណា ហើយសូមជូនពរនិមលនិងក្រុមគ្រួសារអោយឆាប់ជា ចំណែកខ្ញុំក៏ជាជនសង្ស័យតែមិនទាន់អី។ ល្ងាចនេះខ្ញុំនឹងចាំតំណឹងពីគេដែរ បើអ្នកដែលខ្ញុំបានជួបដោយប្រយ៉ោលមានខ្ញុំនឹងធ្វើតេស។ សូមជូនពរបងប្អូន  អោយសុខសប្បាយ (រឿងហេតុមានជាស្រេចបើវាត្រូវកើត វានឹងកើត គ្មានអ្នកណាអាចហាមឃាត់បានឡើយ បើគេអោយហើយទទួលវាទៅ។

អរគុណច្រើនបងប្អូនដែលបារម្មណ៍ យ៉ាងណាៗ ខ្ញុំនឹងផ្តលពត៌មានជូនបងប្អូនទៀត។ជាការកត់សម្គាល់ការចេញមកបញ្ជាក់ពីស្ថានភាពសុខភាពពីអ្នកនាង សុគន្ធ នីសា នាពេលនេះគឺមិនមែនធ្វើឡើងតែម្នាក់ឯងនោះឡើយ ពោលក៏មានតារាចម្រៀងនៅហង្សមាសមួយចំនួនទៀតក៏បានមកបញ្ជាក់ស្រដៀងគ្នា សម្រាប់ប្រិយមិត្តគាំទ្រខ្លួនផងដែរ៕

Facebook Comments
Loading...