ភ្នំពេញ ៖ កីឡាករយ៉េន ឌីណា អ្នកប្រដាល់របស់ក្លិបក្រសួងកសិកម្ម ស្វាគមន៍កីឡាករឡុង បេនលឿន អ្នកប្រដាល់មកពីក្លិបសាលវ័ន្តកីឡា មកសងសឹកខណៈកីឡាករធុន អៀងឡៃ អ្នកប្រដាល់នៃសមាគមន៍កីឡាក្រសួងការពារជាតិ ឡើងសាកកណ្តាប់ដៃនិងកីឡាករឡុង ខេត្ត អ្នកប្រដាល់របស់ក្លិបខ្លារខិនមានរិទ្ធ នៅលើសង្វៀនស៊ីអិនស៊ី នារសៀលថ្ងៃអាទិត្យទី៧ ខែមីនា ឆ្នាំ២០២១នេះ។
កីឡាករយ៉េន ឌីណា បច្ចប្បន្នកីឡាករក្នុងស្រុកខ្មែរមិនមានអ្នកណាវ៉ៃឈ្នះគេឡើយណ មានកីឡាករខ្លះចាញ់ជា១០ដងបានត្រឹមស្មើរម្តងប៉ុណ្ណោះ ការឡើងវ៉ៃកម្រចាញ់បែបនេះក៍ដោយសារយ៉េន ឌីណា គេមានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ក៍ល្អថែមទៀត ណាមួយគេមានកាយសម្បទារឹងមាំ ចិត្តប្រដាល់ធំ និងមានកលល្បិចខ្ពស់ក្នុងការប្រកួតច្រើ។
រីឯកីឡាករឡុង បេនលឿន ស្នៀតខ្លាំងរបស់គេភាគច្រើនគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលអោយគូប្រកួតដួលទាំងជំហរ រីឯខាងកណ្តាប់ដៃ និងកែងគេអាចប្រើបាន តែមិនខ្លាំងប៉ុន្មានទេ តែគេមានកម្លាំងស៊ុហ្វខ្លាំងវាយ៥ទឹកមិនលំបាកនោះទេ។ យ៉ាងណាឡើងមកសងសឹកជាមួយកីឡាករយេន ឌីណា នេះត្រូវបានអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរលើកឡើងថា ឡុង បេនលឿន មិនអាចសងសឹកបានទេ ខំវាយអស់ហើយបានត្រឹមស្មើរប៉ុណ្ណោះ។ ចាំមើលកីឡាករឡុង បេនលឿន អាចសងសឹកលើកីឡាករយ៉េន ឌីណា បានដែរឬយ៉ាណា?។
ដោយឡែកកីឡាករ ធន់ អៀងឡៃ ជួបកីឡាករឡុង ខេត្ត មិនមានអ្នកណាហ៊ានទស្សទាយមុនថាកីឡាករម្នាក់ណាជាអ្នកឈ្នះនោះទេព្រោះ ឡុង ខេត្ត ជាកីឡាករចាស់វស្សា គេមានស្នៀតប្រយុត្តល្អពិសេសស្នៀតកណ្តាប់ដៃ និងកែង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជាផងដែរ ព្រោះឡើងវ៉ៃម្តងៗធ្វើអោយអ្នកទស្សនាជក់ចិត្ត។
ចំណែកកីឡាករធន់ អៀងឡៃ គេចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកណ្តាប់ដៃនិងកែង ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ចាំមើលកីឡាករធន់ អៀងឡៃ អាចយកឈ្នះលើកីឡាករឡុង ខេត្ត បានដែរឫយ៉ាងណា?៕