រថយន្តNISSAN បុកម៉ូតូបណ្តាលឲ្យមនុស្ស០២នាក់ស្លាប់ នៅនឹងកន្លែងនិងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

0
664

ព្រះសីហនុ ៖ រថយន្តNISSAN បុកម៉ូតូបើកឆ្លងផ្លូវបណ្តាលឲ្យមនុស្ស០២នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ដែលហេតុការគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើហកាលពីវេលាម៉ោង៨និង០០នាទីយប់ថ្ងៃ៥ ខែមិនា ឆ្នាំ២០២១ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩២ និង១៩៣ ម្តុំភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នេះទី១ឈ្មោះ អេ ញ៉េប ភេទប្រុស អាយុ ៤៩ឆ្នាំ និងអ្នករួមដំណើរចំនួន០២នាក់ ឈ្មោះ គល់ ហេន ភេទស្រី អាយុ ៥០ឆ្នាំ និងឈ្មោះ ស្រីមឿត (ក្មេងស្រី) អាយុ០២ឆ្នាំ អ្នកទាំង៣ មានទីលំនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូ០១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1F-2750 ជិញគ្នា៣នាក់ លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានបើកឆ្លងផ្លូវពីកើតទៅលិច ស្របពេលរថយន្ត០១គ្រឿងម៉ាក NISSAN ពណ៌ស ពាក់ស្លាក លេខព្រះសីហនុ 2C-8896 មានទិសដៅ(ភ្នំពេញ-ព្រះសីហនុ) មកដល់ក៍បុកម៉ូតូដែលជិះឌុបគ្នា៣នាក់នេះ បណ្តាលឲ្យ០២នាក់ស្លាប់ នៅនឹងកន្លែងនិងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្ត(មិនទាន់ស្គាល់អត្តសញ្ញាណ)បានរត់គេចខ្លួនបាត់។ ក្រោយសមត្ថកិច្ចចុះមកវាស់វែងរួច រថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែកសាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕

Facebook Comments
Loading...