ជនជាតិចិនកើតកូវីដ១៩ម្នាក់ស្លាប់ក្នុងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញគឺស្លាប់ដោយសាររើមេថ្នាំញៀន

0
652

ភ្នំពេញ ៖ ជនជាតិចិននៅកម្ពុជាម្នាក់ដែលកើតជំងឺកូវីដ-១៩ បានស្លាប់នៅក្នុងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ គឺមិនមែនស្លាប់ដោយសារជម្ងឺកូវិដ១៩ទេ គឺស្លាប់ដោយសាររើមេថ្នាំញៀន គាំងបេះដូង កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ នៅក្នុងមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ជនជាតិចិនដែលមានផ្ទុកមេរោគកូវិដ១៩ ហើយទៅសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនោះគឺស្លាប់ដោយសាររើមេថ្នាំញៀន គាំងបេះដូង ដោយសារតែជនរងគ្រោះប្រើថ្នាំញៀនច្រើនពេក មិនមែនស្លាប់ដោយសារជម្ងឺកូវិដ១៩នោះទេ ដោយសារតែក្រុមការងារបានពិនិត្យ និងធ្វើកោសលវិឆ័យនៅក្នុងទឹកនោម គឺជនរងគ្រោះប្រថ្នាំញៀនខ្ពស់បណ្តាលឲ្យគាំងបេះដូងស្លាប់។

លោកស្រីបញ្ជាក់ថា ជនជាតិចិនដែលស្លាប់នេះមានឈ្មោះឡាយ ប៊ិនស៊ាង (LAY BINXIANG) ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៨៧ មានផ្ទុកមេរោគកូវិដ១៩ ដោយសារបានប៉ះពាល់ផ្ទាល់និងអ្នកជម្អឺកូវិដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ មុនស្លាប់គឺមិនមានចេញរោគសញ្ញាអ្វីពាក់ពាន់ទៅនិងជម្ងឺកូវិដនោះឡើយ គឺជនរងគ្រោះពេលយកសំណាកទៅពិនិត្យគឺមានផ្ទុគមេរោគកូវិដ១៩ធម្មតាប៉ុណ្ណោះ ហើយសូមបងប្អូនសាធារណជនកុំមានការភ័ន្តច្រឡំនូវករណីនេះ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩០៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤២៥នាក់ ហើយករណីឆ្លងក្នុងសហគមន៍នៅពេលចុងក្រោយនេះ ភាគច្រើនជាជនជាតិចិន៕

Facebook Comments
Loading...