នារីវ័យបុគ្គលិក​បម្រើការងារ​នៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ត្រូវឃាតកមិនស្គាល់​មុខ អារកសម្លាប់ក្នុងបន្ទប់ជួល

0
661

ប៉ោយប៉ែត ៖ នារីវ័យបុគ្គលិក​បម្រើការងារ​នៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ត្រូវឃាតកមិនស្គាល់​មុខ អារកសម្លាប់ក្នុងបន្ទប់ជួលយ៉ាងព្រៃផ្សៃ ដែលករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២១ ក្នុង​បន្ទប់​ជួលក្បែរ​មន្ទីរពេទ្យ នាគ​ទិព្វ​២ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា នារី​រងគ្រោះមានឈ្មោះ ហួន ស្រី អាយុ​២២​ឆ្នាំ ជា​បុគ្គ​លិក​បម្រើការងារ​ក្នុង​កាស៊ីណូ​មួយ​ម្តុំ​នាគ​ទិព្វ​២ ផ្នែក SlotSuper Machine ដោយត្រូវឃាតកមិនស្គាល់​មុខ អារកសម្លាប់ក្នុងបន្ទប់ជួលយ៉ាងព្រៃផ្សៃតែម្នាក់ឯ។​

តាមប្រភព​ពីកន្លែងកើតហេតុបានឲ្យដឹងថា នារីវ័យបុគ្គលិក​បម្រើការងារ​នៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ត្រូវឃាតកមិនស្គាល់​មុខ អារកសម្លាប់ក្នុងបន្ទប់ជួលយ៉ាងព្រៃផ្សៃ នេះប្រហែល​បាន​ស្លាប់​តាំងពីព្រឹក​មកម្ល៉េះ ព្រោះ​ល្ងាច​ហើយ​ទើប​ដឹង ពេល​មាន​មនុស្ស​ទៅ​គោះទ្វារ​បន្ទប់​ជួល​នោះ។​

បច្ចប្បន្នសមត្ថកិច្ចក្រុងប៉ោយប៉ែតកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីស្រាវជ្រាវ និងកំណត់មុខសញ្ញា ឈានដល់ចាប់ខ្លួន​ជនសង្ស័យ​ យកមកផ្ដន្ទាទោសតាម​ផ្លូវច្បាប់៕

Facebook Comments
Loading...