AFC U-19 Cha​mpionship 2020សម្រេច​​ប្រកួត​​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយហើយ នា​​ថ្ងៃ​ទី​៣ដល់​ថ្ងៃទី​២០មីនានេះ

0
975

ភ្នំពេញ ៖ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មិនទាន់​ថមថយ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បានសម្រេច​លើក​ពេល​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ក្នុង​ព្រឹត្តិ​ការណ៍​ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ ​ប្រចាំ​ទ្វីប AFC U-19 Cha​mpionship 2020 ​រហូតមកដល់​ខែ​មីនា ឆ្នាំ​២០២១​នេះ ខណៈ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។​

តាម​គម្រោងការ​ប្រកួត​នេះ ​គ្រោង​រៀបចំឡើង​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ទើប AFC សម្រេច​លើក​ពេលមករៀបចំ​នៅ​ថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ ក្នុង​ទីក្រុង​Tashkent,Olmaliq, Namangan នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន​។

ក្រុម​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា ស្ថិត​ក្នុង​ពូ​ល A ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​អ៊ូ​បេ​គី​ស្ថាន​, អ៊ីរ៉ង់ និង ឥណ្ឌូណេស៊ី​។​ក្រៅ​តែ​ពី​ពូ​ល​របស់​កម្ពុជា ពូ​ល​ដទៃ​ទៀត​មាន​ដូច​ជា ពូ​ល B មាន កូរ៉េខាងត្បូង​, ជប៉ុន​, អ៊ីរ៉ាក់ និង​បា​រ៉ែ​ន ពូ​ល C អារ៉ាប​ប៊ីត​សាវ​ឌី​ត​, អូស្ត្រាលី​, វៀតណាម និង​ឡាវ និង​ពូ​ល D កាតា​, តាជី​គី​ស្ថាន​, ម៉ាឡេស៊ី និង​យេ​ម៉ែន។

លោក Gyotoku Koji គ្រូ​បង្វឹក​ក្រុម​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ធ្លាប់​បាន​លើកឡើងថា​៖« កម្ពុជា អាច​ជួប​ការ​លំបាក​ច្រើន ព្រោះ​កម្ពុជា​ស្ថិតនៅ​កម្រិត​ក្រោម​គេ​ក្នុង​ពូ​ល ម្យ៉ាង​កម្ពុជា មិន​ធ្លាប់មាន​បទពិសោធន៍​ចូលរួម​ពីមុន ដែល​ជា​រឿង​ដ៏​ពិបាក​សម្រាប់​ក្រុម ​​ក្នុង​ការ​ត្រូវ​តតាំង​ជាមួយ​ក្រុម U19 ឥណ្ឌូណេស៊ី អ៊ូ​បេ​គី​ស្ថាន និង​ក្រុម​ចំណាត់ថ្នាក់​លេខ​២ នៅ​អាស៊ី​គឺ​ក្រុម U19 អ៊ីរ៉ង់ ដែល​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង និង​មាន​អនុភាព​ជាង​យើង​»​។​ម្យ៉ាង​លោក​ក៏​មាន​ការ​បារម្ភ​ខ្លាំង ចំពោះ​កីឡាករ​ក្រោយ​សម្រាក​រយៈពេល​យូរ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ដូចជា​កម្លាំង និង​ស្មារតី​របស់​កីឡាករ​ម្នាក់ៗ​ដែល​ងាយ​នឹង​ជួប​បញ្ហា ប្រសិនបើ​ការ​ប្រមូល​ផ្ដុំ​មិនបាន​ល្អ​។ ដូច្នេះ​ ដើម្បី​អាច​ឆ្លង​វគ្គ ១៦​ក្រុម​ចុងក្រោយ​បាន វា​អាស្រ័យ​លើ​លទ្ធផល​ប្រកួត​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​របស់​កម្ពុជា ហើយ​អ្វី​ដែល​អាច​ធ្វើ​បាន ​គឺ​ការ​ខំ​ប្រឹងប្រែង​ឲ្យ​ខ្លាំង​គ្រប់ការ​ប្រកួត ដើម្បី​យក​ឲ្យ​បាន​លទ្ធផល​ល្អ​ជូន​កម្ពុជា​។​

គួរបញ្ជាក់​ថា នេះ​គឺ​កៅអី​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ ជា​លើក​ទី​៤ ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ៤៥​ឆ្នាំ​ចុងក្រោយ សម្រាប់ U-19 កម្ពុជា ខណៈ​ការ​បង្ហាញខ្លួន​៣​ដង​កន្លងមក​ គឺ​នៅ​ឆ្នាំ​១៩៦៣, លើក​ទី​២ នៅ​ឆ្នាំ​១៩៧២ និង​លើក​ទី​៣ នៅ​ឆ្នាំ​១៩៧៤ ហើយ​គេ​ហៅ​ពានរង្វាន់​នេះ ​ពាន​យុវជន​អាស៊ី «AFC Youth Championship»៕

Facebook Comments
Loading...