កម្លាំងសាមគ្គីភូមិសំរោងកណ្តាល ចូលរួមស្ថាបនាផ្លូវ១ខ្សែប្រវែង២០០ម៉ែត្រ ដែលជាថវិការសប្បុរសជន

0
808

ភ្នំពេញ ៖ ផ្លូវថ្មី១ខ្សែទៀតប្រវែង២០០ម៉ែត្រ ត្រូវបានកម្លាំងសាមគ្គី មានព្រះសង្ឃ ប្រជាពលរដ្ឋ ចូលរួមស្ថាបនាយ៉ាងសស្រាក់សស្រាំដឹកនាំដោយលោកចៅសង្កាត់សំរោង ដែលជាថវិការសប្បុរសជន នាថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសំរោង កណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងឱកាសស្ថាបនាផ្លូវនេះលោកយិន អ៊ីម ចៅសង្កាត់សំរោងបានមានប្រសាសន៍ថា ថវិកាដែលត្រូវចំណាយ ក្នុងការស្ថបនាផ្លូវនេះបានមកពីការចូលរួមរបស់សប្បុរសជនជិតឆ្ងាយ ពិសេសសម្តេចព្រះវ័នរត្នកិតិបណ្ឌិតណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូអូ សុខអេង ព្រះចៅអធិការវត្តសំរោងកណ្តាល លោកឧកញ៉ាសុខ ឡេង ព្រមទាំងសប្បុរសជនជាច្រើនទៀតផងដែរ។

លោកបន្តថា មូលដ្ឋានសង្កាត់សំរោងនៅតែបន្តធ្វើការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ មិនឱ្យមានការថ្នាក់ថ្នាំងចិត្តទេ ពោលគឺផ្លូវ តូច ធំ ទឹក ភ្លើង និងការពារសន្តិសុខ សណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរទៀតផង ហើយការអភិវឌ្ឍន៍នេះគឺយើងធ្វើតាមជំហ៊ានគីង្គក់ ដោយធ្វើតាមលទ្ធភាពព្រោះផ្លូវដែលត្រូវស្ថាបនានៅជាង១០០០ម៉ែត្រទៀតឯណោះ។

លោកចៅសង្កាត់ បញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋ និងសប្បុរសជន គឺជាសេចក្តីត្រូវការចាំបាច់ ក្នុងការកសាងមូលដ្ឋានឱ្យបានល្អប្រសើរ សម្រាប់អាជ្ញាធរ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដម្បីឆ្លើយតបទៅនិងគោលនយោបាយ ក៏ដូចជា អនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបំរើប្រជាពលរដ្ឋឱ្យបានល្អបំផុត និងមានសកម្មភាពកើនឡើងទ្វេរដង សក្តិសមទៅ និងការគាំទ្ររបស់បងប្អូននាពេលកន្លងមក នឹងបន្តទៅមុខទៀតផងដែរ៕

Facebook Comments
Loading...