សង្ស័យស្រវឹងនារីវ័យក្មេងម្នាក់បើករថយន្តលឿនបុករះម៉ូតូ និងផ្ទះប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកង

0
838

ភ្នំពេញ ៖ សង្ស័យស្រវឹងនារីម្នាក់វ័យក្មេងម្នាក់បើករថយន្តក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿន ក៍ជ្រុលទៅបុកម៉ូតូស្មាស់មួយគ្រឿងដួលរងរបួសបុរសម្នាក់ បន្ទាប់មករថយន្តមិនទាន់អស់ល្បឿនក៍បន្តទៅបុកផ្ទះប្រជាពលរដ្ឋរងការខូចខាតផងដែរកាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ១៤៣ កែងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់បឹកកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV 0108 បើកបរដោយនារីវ័យក្មេងម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៤៣ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូម៉ាកស្មាស់រេវ៉ូ ពណ៍ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1AM 4205 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីកើតទៅលិច បណ្តាលបុរសអ្នកបើកម៉ូតូម្នាក់រងរបួសស្រាល ក្នុងខណៈនោះរថយន្តនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតជញ្ជាំងទ្វាមួយផ្ទាំង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅជំនាញមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

Facebook Comments
Loading...