គណបក្សខណ្ឌព្រែកព្នៅ និងសង្កាត់ពន្សាំង មិនដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការខ្វះស្បៀងនោះឡើយ

0
1057

ភ្នំពេញ ៖ ដើម្បីរួមចំណែកលើកស្ទួយ ស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សមាជិកសមាជិកា ឲ្យបានកាន់តែល្អប្រសើរ គណបក្សខណ្ឌព្រែកព្នៅ និងសង្កាត់ពន្សាំង គឺតែងតែនៅរួមសុខ រួមទុក្ខ បម្រើផលប្រយោជន៍របស់បងប្អូន ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការខ្វះស្បៀងនោះឡើយ។

ទីណាមានទុកលំបាកទីនោះមានគណបក្សប្រជាជនកម្ពុជា ចាំជួយនិងការពារជានិច្ច មិនរត់ចោលបងប្អូនប្រជាពលរដ្ឋនោះឡើយ ហើយសូមត្រៀមចិត្តត្រៀមកាយ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាឆ្នាំ២០២២ និង២០២៣ នាពេលខាងមុខ ដើម្បីដឹកនាំប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត ទាំងនេះគឺជាការថ្លែងរបស់លោកសុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង ក្នុងកិច្ចប្រជុំជីវភាពបក្សប្រចាំខែ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ ក្នុងស្នាក់ការសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកប្រធានបន្តថា ពេលណាដែលគណបក្សប្រជាជនកម្ពុជា នៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋឲ្យដឹកនាំប្រទេស ការអភិវឌ្ឍន៍និងមានការរីកចំរើនទៅមុខ ការងារសន្តិសុខ កាន់តែល្អប្រសើ ប្រទេសនៅបន្តមានសន្តិភាពជានិច្ចនិរន្តរ៍។ ដោយសារតែគណបក្សប្រជាជនកម្ពុជា ដែលប្រសូត្រចេញពីប្រជាពលរដ្ឋគឺតែងតែនៅរួមសុខ រួមទុក្ខ បម្រើផលប្រយោជន៍របស់បងប្អូន និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការខ្វះស្បៀងនោះឡើយ ពិសេសក្នុងដំណាក់កាលជំអឺកូវីដ១៩នេះ។

គួរបញ្ជាក់ថា របៀបវារៈក្នុងកិច្ចប្រជុំជីវភាពបក្សប្រចាំខែមករានេះ រួមមានៈ១-ការកសាងសមាជិកបក្ស ២-បច្ចុប្បន្នភាពបក្ស ៣-ជំនួយស្មារតី ការចាត់តាំង និងការអនុវត្ត។ បន្ទាប់ពីកិច្ចប្រជុំរួចមក លោកប្រធានក្រុមការងារចុះជួយសង្កាត់ លោកអនុប្រធាន និងអស់លោក លោកស្រីជាប្រធានសាខាបក្សភូមិ និងសមាជិកសមាជិកាបក្ស បានពិសារបាយសាមគ្គីយ៉ាងសម្បាយរីករាយផងដែរ៕

Facebook Comments
Loading...