រថយន្តម៉ាក HYUNDAI បុករថយន្តម៉ាក PRIUS ពីក្រោយរួចបន្តទៅបុកបង្គោលភ្លើងបណ្តាលឲ្យរងរបួសមនុស្សម្នាក់

0
854

ភ្នំពេញ ៖ រថយន្តម៉ាក HYUNDAI បុករថយន្តម៉ាក PRIUS ពីក្រោយរួចបន្តទៅបុកបង្គោលភ្លើងបណ្តាលឲ្យរងរបួសមនុស្សម្នាក់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ាង២៣ និង០០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចយឿត្រីពោធិ៍មង្គល លើផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្ត ម៉ាក HYUND​AI ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1225 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ (របួសធ្ងន់ទៅមន្ទីរពេទ្យមិនស្គាល់អត្តសញ្ញាណ) លុះមកដល់កន្លែងកើតហេតុ បានបុកពីក្រោយរថយន្ត មួយគ្រឿងម៉ាក PRIUS ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AS-9229 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង (ទិសដៅស្របគ្នា) បើកបរដោយឈ្មោះ ទា ប៉ាវភ័ក្ត្រា ភេទប្រុស អាយុ ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ៣២CE0 ផ្លូវ៤០៨ ភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ រួចរថយន្ត HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1225 បានបន្តដំណើរមកមុខទៀតបានប្រហែល ១០០ម៉ែត្រ បានរ៉េចង្កូតមកឆ្វេងបុកបង្គោលភ្លើងបំភ្លឺផ្លូវហើយក្រឡាប់តែម្តង។

ប៉ូលិសបន្តថា ក្នុងករណីនេះបណ្តាលអោយរថយន្តខូចខាតធ្ងន់ចំនួន០២គ្រឿង របួសធ្ងន់ ០១នាក់ បាក់បង្គោលភ្លើង០១ដើម ហើយក្នុងករណីនេះផងដែរអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីបន្តនីតិវិធី៕

Facebook Comments
Loading...