កីឡាករ Sergio Ramos អាចនិងចាកចេញពីក្លឹប Real Madrid ទៅចូលរួមជាមួយក្លិប PSG និង Messi

0
1272

កីឡាបរទេស ៖ ការដោះដូកីឡាករក្នុងខែមករា ឆ្នាំ២០២១នេះ បានបើកដំណើរហើយក្នុងនោះក្លិបធំជាជ្រើនកំពង់ដុតដៃដុតជើង នាំយកកីឡាករដែលខ្លួនគិតថាអាចមកជួយក្រុមឲ្យប្រសើរជាងមុនបាន ហើយកីឡាករដែលកំពង់ឡើងជើងត្រូវបានក្លិបធំៗជាច្រើនហ៊ានឲ្យតម្លៃខ្លួនខ្ពស់ជាងក្លិបចាស់ បើកីឡាករព្រមចាកចេញទៅរកទ្រនំថ្មីនោះ។

ក្នុងការដោះដូកីឡាករនាខែមករានេះផងដែរ កីឡាករ Sergio កំពង់ឮល្ហិចល្ហៀងថាអាចនិងចាកចេញពីក្លឹប Real Madrid ព្រោះថាកុងត្រារបស់កីឡាករ Sergio Ramos ដែលត្រូវផុតនៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២១ហាក់មិនទាន់ទទួលបានចម្លើយវិជ្ជមានអំពីការបន្តកុងត្រាថ្មីនោះទេ ពោលគឺក្លឹប Real Madrid ព្យាយាមដែរ តែធ្វើមិនអស់ពីចិត្តក្នុងការចង់ចងជើងកីឡាករកាន់ឆ្នាំរបស់ខ្លួន។

បើតាមរបាយការណ៍ចុងក្រោយពីអ្នកសារព័ត៌មានលោក Josep Pedrerol របស់ស្ថាប័ន El Chiringuito បានទម្លាយថា ប្រធានក្លឹប Real Madrid បានជជែកជាមួយប្រធានក្រុមនេះរួចហើយតាំងពីមុនថ្ងៃលេងប៉ះក្លឹប Elche នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ តែហាក់គ្មានចំឡើយនោះទេ។

Pedrerol និយាយថា៖ “Florentino Perez បានជឿជាក់ថា នឹងគ្មានសំណើពី PSG សម្រាប់ Serio Ramos ទេ ប៉ុន្តែតាមដំណឹងពី Ramos វិញ គេនិយាយថា PSG បានប្រាប់គេ ថានឹងបង្កើតជាក្រុមថ្មីដ៏ល្អមួយ តាមរយៈការនាំយកគេផ្ទាល់ និង Messi មកព្រមគ្នា”។

មកទល់ពេលនេះការចរចាលើកទី១ បានទទួលបរាជ័យ ហើយគេនឹងរង់ចាំមើលសំណើចរចាថ្មីរវាងភាគីក្លឹប Real Madrid និងកីឡាករ Sergio Ramos ដែលចម្លើយនឹងត្រូវលាតត្រដាងមុនបញ្ចប់ខែមករានេះ៕

Facebook Comments
Loading...