អាជ្ញាធរខណ្ឌព្រែកព្នៅចុះត្រួតពិនិត្យ និងទប់ស្កាត់ផ្ទះនិងបែរត្រីថ្មី ដែលមកសង់រស់នៅយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេ

0
1169

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំក្រុមកាងារថ្នាក់ខណ្ឌ សង្កាត់ និងភូមិ ចុះត្រួតពិនិត្យ និងទប់ស្កាត់ផ្ទះ និងបែរត្រីថ្មីដែលប្រជាពលរដ្ឋភាគច្រើនជាជនជាតិវៀតណាម មកសង់រស់នៅយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេ ដែលបច្ចប្បន្នផ្ទះនិងបែរត្រីទាំងនោះបណ្តែតមកធ្ពួកគ្នាជិតពាក់កណ្តាលទន្លេទៅហើយ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ។

លោកអភិបាល នៃគណអភិបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា យើងចុះមកនេះគឺចង់ដឹងចំនួនប្រជាពលរដ្ឋដែលរស់នៅលើទឹកទន្លេក្នុងសង្កាត់ទាំង២គឺសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង ក្នុងខណ្ឌព្រែកព្នៅនេះ មានប៉ុន្មានឲ្យពិតប្រាកដ គឺរក្សាផ្ទះឬបែរចាស់ តែមិនឲ្យផ្ទះឬបែរត្រីថ្មីបណ្តែតមកធ្ពួកបន្ថែមទៀតនោះទេ។

លោកបន្តថា ផ្ទះឬបែរដែលបានមករស់នៅលើផ្ទៃទឹកទន្លេនេះ គឺបណ្តាលឲ្យបាត់បង់សោភ័ណ្ឌភាពព បរិស្ថាន និងអនាម័យទឹកទន្លេទៀតផង ហើយតទៅលោកតម្រូវអោយមានមន្ត្រីសាលាខណ្ឌ សង្កាត់ និងភូមិត្រូវចុះត្រួតពិនិត្យឲ្យបានទៀងទាត់គឺរក្សាអ្នកចាស់ មិនត្រូវឲ្យអ្នកថ្មីចូលមករស់នៅផ្ទៃទឹកទន្លេនេះបន្ថែមទៀតឡើយ។ លោកបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យទាំង២សង្កាត់នេះ មានផ្ទះនិងបែរត្រីថ្មីចំនួន២បានមកធ្ពួករស់នៅលើផ្ទៃទន្លេនេះ ក្នុងនោះក្រុមការងារបានហៅផ្ទះនិងបែរត្រីថ្មីចំនួន២នោះមកនែនាំ និងធ្វើកិច្ចសន្យាឲ្យពួកគាត់ចាកចេញ បើមិនព្រមចេញទេអាជ្ញាធរខណ្ឌព្រែកព្នៅនិងចាត់វិធានការហើយ ហើយបើមានការខូចខាតឬបាត់បង់អាជ្ញាធរមិនទទួលខុសត្រូវឡើយ។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃដដែលនោះដែរក្រុមការងារដឹកនាំដោយលោកសុខ សម្បត្តិ បានមកពិនិត្យមើលមណ្ឌលធ្វើចត្តាឡីស័ករាជធានីភ្នំពេញ នៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលគ្រោងនិងរៀបចំក្រុងពាលី សម្ភោធដាក់ឲ្យដំណើរការនាថ្ងៃទី០៦ ខែមករាផងដែរ៕

Facebook Comments
Loading...