បុរសជាអ្នកបើកបរម៉ូតូម្នាក់ដាច់ជើងម្ខាង ដោយសាររថយន្តបែនដឹកខ្សាច់បើកលឿនដូចហោះបុកម៉ូតូពីក្រោយ

0
793

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានដាច់ជើងម្ខាង ខណៈពេលជិះម៉ូតូតាមផ្លូវត្រូវរថយន្តបែនដឹកខ្សាច់បើកលឿនជ្រុលមកបុកពីក្រោយ រួចអស់ប្រហែលជាង១០ ម៉ែត្រទើបដល់អ្នកបើកបររថយន្តឈប់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបងក៏មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១៥ នាទីរសៀលថ្ងៃទី៤ខែមករាឆ្នាំ ២០២១ នៅត្រង់ចំណុចស្ពានដៃចំការដូងតាមបណ្ដោយផ្លូវ២១៧ ឋិតនៅក្នុងភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ។

អ្នកបើកបររថយន្តបង្ករមានឈ្មោះ ឃុន ទីឡុង អាយុ២៣ឆ្នាំ មុខរបរជាអ្នកបើករថនយ្ត  ស្នាក់នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើករថយន្តបែនដឹកខ្សាច់។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅស្ពានដែកចំកាដូងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីចាស់តាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងទៅជើងឆ្លងស្តុបស្ពានដែកចំការដូង ស្របពេលនោះក៏មានបុរសម្នាក់បើកបររថយន្តបែនដឹកខ្សាច់បើកតាមបណ្ដោយផ្លូវ ៣៧១ បត់ឆ្វេងឡើងមកផ្លូវ ២១៧ក្នុងល្បឿនលឿនស្រាប់តែជ្រុលមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះរួចក៏អស់ប្រហែលជា១០ ម៉ែត្របណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសដាច់ជើងខាងស្ដាំ ភ្លាមនោះអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញដែលឈរជើងនៅស្ពានដែកចំការដូងក៏បានឃាត់ខ្លួនភ្លាមប្រគល់ឲ្យសមត្ថកិច្ចចរាចរណ៍នៅ ចំណែកជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយមកសមត្ថកិច្ចចរាចរខណ្ឌដង្កោបានចុះមកដល់ទីតាំងកន្លែងកើតហេតុនិងធ្វើការវាស់វែងយកម៉ូតូនិងរថយន្តរួមទាំងអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...