ការចិញ្ចឹមមាន់ស្រែជួបនឹងឧបសគ្គច្រើន តែប្រើរយៈពេលតែជាង៣ខែទទួលបានផល

0
1151

កណ្តាល ៖ ការចិញ្ចឹមមាន់ស្រែជួបនឹងឧបសគ្គច្រើនផងដែរទៅនឹងជំងឺប្រគៀវកាច់មិនថាមាន់តូចឬធំនោះឡើយ តែអាចប្រើរយៈពេលជាង៣ខែទទួលបានផល ដោយក្នុងនោះមានពូជមេមាន់អាចលក់ចេញ១ក្បាលថ្លៃ៤ម៉ឺនរៀលដែលមានទម្ងន់២.៥០គីឡូក្រាម រីឯមាន់ស្រែក្នុង១គីឡូក្រាមអាចលក់បានថ្លៃ១៨០០០ម៉ឺនរៀល បើលក់រាយអាចលក់បាន២ម៉ឺនរៀល។

បច្ចប្បន្នទីផ្សារសាច់មាន់ក្នុងស្រុកមានការកើនឡើងក្នុងគ្រាដែលមុខរបរចិញ្ចឹមមាន់ផ្គត់ផ្គង់លើទីផ្សារដែលនៅតែតម្រូវការច្រើនធ្វើអ្នកចិញ្ចឹមមាន់មានទឹកចិត្តចិញ្ចឹមមាន់ក្នុងស្រុកដែលជាការកាត់បន្ថយលំហូរចូលមាន់ពីខាងក្រៅស្រុកផងដែរ។

កសិករ វាសនា រស់នៅក្នុងព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលចាប់យកមុខរបរអាជីពនេះអស់រយៈពេល៤ឆ្នាំមកហើយដោយក្នុងការចិញ្ចឹមមាន់នេះក្នុង១លើកៗចាប់ពី៥០០ក្បាលទៅ១ពាន់ក្បាល ដោយឡែករោងចិញ្ចឹមមាន់លោកវាសនា មានទទឹង៦ម៉ែត្រ បណ្តោយ១២ម៉ែត្រដែលអាចចិញ្ចឹមមាន់បានពី៦០០ ទៅ៧០០ក្បាលចំណាយទុនជាភាគហ៊ុនចូលគ្នាប្រមាណជា៣ម៉ឺនដុល្លារ។ លោក វាសនា បន្តទៀតថាក្នុងការចិញ្ចឹមមាន់ស្រែជួបនឹងឧបសគ្គច្រើនផងដែរទៅនឹងជំងឺប្រគៀវកាច់មិនថាមាន់តូចឬធំនោះឡើយ ដោយត្រូវមានវិធានការណ៍ចាក់វ៉ាក់សាំងបង្ការជាមុនក្នុង១ឆ្នាំក៏បានម្តងដែរ។នៅក្នុងការចិញ្ចឹមមាន់នេះដែរក្នុង១ឆ្នាំបញ្ចេញលក់បាន៣ ទៅ៤ដង ហើយក្នុងការចិញ្ចឹមមាន់ស្រែនេះប្រើរយៈពេលជាង៣ខែ ដោយក្នុងនោះមានពូជមេមាន់អាចលក់ចេញ១ក្បាលថ្លៃ៤ម៉ឺនរៀលដែលមានទម្ងន់២.៥០គីឡូក្រាម រីឯមាន់ស្រែក្នុង១គីឡូក្រាមអាចលក់បានថ្លៃ១៨០០០ម៉ឺនរៀល បើលក់រាយអាចលក់បាន២ម៉ឺនរៀល។ បច្ចុប្បន្នទីផ្សារសាច់មាន់មានការកើនឡើងជាលំដាប់ ដែលធ្វើឲ្យអ្នកចិញ្ចឹមមិនខ្វល់ខ្វាយរកទីផ្សារនោះឡើយ ដោយសារតែមានអ្នកទទួលទិញដល់កន្លែងចិញ្ចឹមតែម្តង៕

Facebook Comments
Loading...