រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកទាក់បារ៉ាស់ការពារស្ពានបេឡេឫស្សីកែវបាក់ដាច់ធ្លាក់ហើយបើករត់គេចខ្លួនទៀត

0
796

ភ្នំពេញ ៖ រថយន្តឃ្លុបដឹកទំនិញមួយគ្រឿង ត្រូវបានសន្តិសុខយាមស្ពានឃាត់បានបន្ទាប់ពីតៃកុងទំនើងម្នាក់បានបន្ថែមល្បឿង ប្រុងឆ្លងស្ពានបេឡេក៍តែទាក់បារ៉ាស់ កំណត់កម្ពស់ ចរាចរណ៍ការពាស្ពានបណ្តាលអោយបាក់ដាច់និងរលើងទាំងគ្រឹះ ហើយបោកទៅនឹងប៉ុស្តិ៍យាមបាក់ធ្លាក់រាយប៉ាយនៅលើដងផ្លូវហើយ រថយន្តមិនបានឈប់ទេថែមទាំងរត់ទៀត កាលពីវេលាម៉ោង១ និង២៥នាទី រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច គល់ស្ពានបេឡេ ខាងលិច ក្នុងភូមិមិត្តភាពសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តដែលបើកទាក់បារ៉ាស់ នោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ជារថយន្តឃ្លុប ដឹកទំនិញ ពាក់ស្លាកលេខសៀមរាប៣A.៣០០១ បើកបរដោយឈ្មោះអ៊ឹង ធាសុវណ្ណរិទ្ធ ភេទប្រុសអាយុ៣០ឆ្នាំ មានលំនៅភូមិទី១ សង្កាត់២ ក្រុងព្រះស៊ីហនុ ខេត្តព្រះសីហនុ។

អ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តបង្កបានធ្វើដំណើរឆ្លងស្ពានបេឡេក្នុងទិសដៅពីលិចទៅកើត ខណៈនោះរថយន្តក៍រោរ្ត៍ម៉ានស៊ីនឡើងស្ពាន ហើយក៍បានទាក់បារ៉ាស់ដែលមានកម្ពស់២,៥០ម៉ែត្រ បណ្តាលអោយទាញបាក់ ធ្លាក់រប៉ាត់រប៉ាយតែម្តង។

ប្រភពបានអោយដឹងថា ដោយសារតែល្បឿនលឿនរថយន្ត ក៍បានទាក់បារ៉ាស់ហើយទាញផ្នែកខាងជើងរលើងទាំងគ្រឹះថែមទៀត។ ចំណែកបង្គោលខាងត្បូងបាក់ដាច់នៅផ្នែកគល់ហើយបានបោកទៅត្រូវប៉ុស្តិ៍យាម បណ្តាលអោយបាក់បែកខូចខាតធ្ងន់ធ្ងរ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់រថយន្ត ក៍បានបន្តដំណើរឡើងស្ពានទៅទិសខាងកើត ហើយត្រូវបានសន្តិសុខ ដេញនិងឃាត់បាននៅចំណុច បារ៉ាស់នៅគល់ស្ពានខាងកើត។

តាមអ្នកបើកបរ បានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានដឹកនំឆ្លងស្ពានដោយស្មានថា រថយន្តមិនប៉ះក៍បានរោរិ៍ម៉ាស៊ីនឡើងស្ពានក៍ប៉ះតែម្តង។ បន្ទាប់ពីគ្រោះថ្នាក់ ខាងម្ចាស់រថយន្ត ក៍បានមកសម្របសម្រួលជាមួយក្រុមហ៊ុនOCICដើម្បីសងការខូចខាត៕

Facebook Comments
Loading...