បុរសប្រមឹកម្នាក់ដេកស្លាប់មិនដឹងមូលហេតុ ក្បែរវត្តជេដ្ឋាឧត្តម

0
916

ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ មិនស្គាល់អត្តសញ្ញាណជិត៥ឆ្នាំមកហើយ តែជាអកុសលដេកស្លាប់មិនដឹងមូលហេតុ សង្ស័យខ្យល់គ ដែលស្លាកស្នាមបន្សល់ទុក សពជនរងគ្រោះមានហូរលាមកនិងទឹកនោមប្រលាក់ជាប់ខោ កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចជាប់ផ្លូវបេតុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមការបំភ្លឺរបស់ឈ្មោះ ឆែម ស៊ីណា ភេទស្រី អាយុ៥៥ឆ្នាំ និងឈ្មោះ លាក់ ចំរើន ភេទប្រុស អាយុ៥៧ឆ្នាំ បានរៀបរាប់ថានៅមុនពេលកើតហេតុ ជនរងគ្រោះបានមកសំរាកនៅក្នុងវត្តជេដ្ឋាឧត្តម(វត្តគ្រួសក្បែរកន្លែងកើតហេតុ) ជិត៥ឆ្នាំមកហើយនិងតែងតែឃើញជនរងគ្រោះផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ។ លុះដល់ថ្ងៃខែឆ្នាំកើតហេតុខាងលើ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅចំណុចកើតហេតុ ភ្លាមនោះពួកខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ចុះធ្វើការត្រួតពិនិត្យដល់កន្លែងកើតហេតុតែម្ដង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា តាមការបំភ្លឺ និងការពិនិត្យរបស់កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារ(ខ្យល់គ)ពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ទៅអោយណៈបញ្ជាការឯកភាពសង្កាត់សំរោង និងគណៈកម្មការវត្តយកទៅបូរជា​ នៅវត្តជេដ្ឋាឧត្តម(វត្តគ្រួស)​ ភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភំពេញ៕

Facebook Comments
Loading...