ចំនួនអ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កើនដល់ជាង ៦៧.៨លាននាក់ នៅតែមានចំនួនកើនឡើងរៀងរាល់ថ្ងៃ

0
865

ភ្នំពេញ ៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៦៧,៨៩៣,៣៦១ករណី ហើយក្នុងនោះមនុស្សសរុប ១,៥៤៩,៥១៦នាក់ស្លាប់ និងជាង៤៦.៩លាននាក់ បានជាសះស្បើយឡើងវិញ។

តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៤៩២,៧៥១ករណី និងមានមនុស្សជិត ៨ពាន់នាក់ាបានស្លាប់។សូម​បញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៥,១៥១,០១៨បានឆ្លង, ជាង២៨ម៉ឺននាក់ស្លាប់។

ដោយឡែកព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៧៤,២៤៣នាក់ និងអ្នកជំងឺជាង ១ពាន់នាក់ បានស្លាប់.ចំណែកឯ​ប្រទេសឥណ្ឌា ឈរបន្ទាប់ពីប្រទេស អាម៉េរិក ដែលរហូតមកដល់ពេលនេះ ឥណ្ឌារកឃើញអ្នកឆ្លងសរុប ៩,៧០៣,៩០៨នាក់ ក្នុងនោះអ្នកើជំងឺជាង១៤ម៉ឺននាក់ បានស្លាប់ និងជាង៩.២លាននាក់ទៀត បានជាសះស្បើយ។ដោយឡែកប្រទេសប្រេស៊ីល ឈរនៅលេខរៀងទី៣ ដែលរហូតមកដល់ពេលនេះ ប្រេស៊ីល រកឃើញអ្នកឆ្លងសរុប ៦,៦២៨,០៦៥នាក់ ក្នុងនោះអ្នកើជំងឺជាង១៧ម៉ឺននាក់ បានស្លាប់ និងជាង៥.៨លាននាក់ទៀត បានជាសះស្បើយ៕

 

Facebook Comments
Loading...