អត់ដដែល កីឡាករ Lewandowski ជួយក្រុមឈ្នះពានCha​m​pions Leagueហើយ តែ​​ពានBallon d’Or ​ត្រូវបានគេ​រំសាយ​ចោល

0
999

កីឡាបរទេស ៖ កីឡាករ Robert Lewandowski ​កាលរដូវកាលមុនបានឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ជាមួយ​ក្រុម FC Bayern Munich ហើយ តែ​​ពាន Ballon d’Or ​ត្រូវបានគេ​រំសាយ​ចោល​១​ឆ្នាំ ដោសារ​កូវីដ​១៩ បើឆ្នាំនេះឈ្នះទៀតសង្ឃឹមថា បានពានមួយនេះកាន់និងគេហើយ។

​ក្រុម Bayern ​បាន​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ​បើ​ទោះ​ជា​នៅ​សល់​ក្នុង​ដៃ​១​ប្រកួត​ទៀត​នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។ ​ដោយ​ឡែក​សម្រាប់ Lewandowski ​វិញ ​រូបគេ​ជា​កម្លាំង​យ៉ាង​សំខាន់​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​យក្ស​អាល្លឺម៉ង់​នេះ ​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ ដោយ​រក​បាន​គ្រាប់​បាល់​ច្រើន​គ្រប់​ការ​ប្រកួត​ទាំង​អស់។ ​តែ​គួរ​ឱ្យ​ស្ដាយ​នៅ​រដូវ​កាល​មុន​នោះ ​ទោះ​ជា​រូបគេ​ធ្វើ​បាន​ល្អ​យ៉ាង​ណា​ក៏​ដោយ ​ក៏​មិន​មាន​ឱកាស​ឈ្នះ​ពាន Ballon d’Or ​ដែរ ព្រោះ​ពាន​រង្វាន់​មួយ​នេះ​រំសាយ​ចោល​១​ឆ្នាំ ដោសារ​កូវីដ​១៩។

​សម្រាប់​រដូវ​កាល​នេះ​វិញ ​កីឡាករ​មាឌ​ធំ​រូប​នេះ​មាន​ទំនុក​ចិត្ត​និង​អះអាង​ថា​រូបគេ​នឹង​ព្យាយាម​ប្រឹងប្រែង​ឱ្យ​ឈ្នះ​ពាន​រង្វាន់ Champions League ​ម្ដង​ទៀត។ ​ដោយ​គេ​រំពឹង​ថា​នៅ​ឆ្នាំ​នេះ ​បើ​សិន​ជា​អាច​សង្ឃឹម​ថា​នឹង​បាន​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​ម្ដង៕

Facebook Comments
Loading...