ដំណាំល្ហុង ជាប្រភេទបន្លែដាំក្នុងរយៈពេលខ្លីតែទទួលបានផលច្រើន

0
2002

កណ្តាល ៖ ដំណាំផ្លែល្ហុង ជាប្រភេទបន្លែនិងពេលទុំជាបង្អែមហើយតម្រូវទីផ្សាររាល់ថ្ងៃមិនអាចខ្វះបានដោយកសិករយើងដាំក្នុងរយៈពេលខ្លីតែទទួលបានផលច្រើន ដោយក្នុងមួយហិកតាទទួលបានផលពី២០តោន ទៅ២៥តោនក៍មានដែរ តាមដែលយើងមើលថែរវាបានល្អ។

តាមការបញ្ជាក់របស់លោក ទូច លី កសិករដាំដំណាំល្ហុងនៅស្រុកកោះធំ ខេត្តកណ្តាល បានរៀបរាប់ថាកន្លងមកដំណាំល្ហុងដាំក្នុងមួយហិកតាទទួលបានផលពី២០តោនទៅ២៥តោន ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះមានការប្រែប្រួលច្រើនដោយដាំក្នុង១ហិកតាបានផលតែ១០ទៅ១៥តោនប៉ុណ្ណោះ។

លោកលីបន្តថា ដោយឡែកទីផ្សារផ្លែល្ហុងបើលក់ពីដើមដៃបានថ្លៃ១០០០រៀលក្នុង១គីឡូ​ក្រាមហើយពេលដែលសម្បូរអាចធ្លាក់ថ្លៃបន្តិចបន្តួច។ នៅក្នុងការបណ្តុះកូនល្ហុងត្រូវប្រើរយៈពេល១ខែឡើងទៅទើបអាចយកមកដាំបានហើយត្រូវធ្វើការថែទាំដោយបោចស្មៅ ថែរក្សាគល់ និងស្រោចទឹកដាក់ជីផងដែរ ជាទម្លាប់ទូទៅនៅតំបន់ខ្លះដែលដាំតាមវាលទំនាបដោយចាប់ផ្តើមដាំតាំងពីខែវិច្ឆិការហូតដល់ខែមេសា ទើបដើមល្ហុងទទួលបានផលផ្លែជាលើកដំបូងរហូតដល់ទឹកលិចចម្ការវិញ ឬបើទឹកទន្លេមិនឡើងមិនលិចទេក៏ដើមល្ហុងនៅតែផ្តល់ផលឲ្យកសិករយើងជាប្រចាំដដែល៕

 

Facebook Comments
Loading...