រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី០២នាក់បងប្អូននៅច្បារអំពៅ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

0
1003

ភ្នំពេញ ៖ ស្ត្រី២នាក់បងប្អូនរស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានធ្វើតេស្តវត្ថុសំណាករកឃើញករណីវិជ្ជមានកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយបច្ចប្បន្នអ្នកជំងឺទាំងពីរនាក់បងប្អូនត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យមិត្តភាពខ្មែរ -សូវៀត រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល សម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្ន ធនាគារកាធេយូណាយធីត (នៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ)រយ:ពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០តទៅ ដើម្បីឲ្យក្រុមការងារសុខាភិបាល ចុះយកវត្ថុសំណាកបុគ្គលិកទាំងអស់នេះ ព្រោះស្ត្រីម្នាក់ក្នុងចំណោម២នាក់ខាងលើបានធ្វើការនៅធនាគារកាធេយូណាយធីត ដូចនេះក្រសួង បានតម្រូវការឲ្យបុគ្គលិកទាំងអស់ ធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ផងដែរ៕

 

 

Facebook Comments
Loading...