សម្តេចសង្ឃរាជជួន ណាត ក្រើនរំលឹកថាក្បួនហោរាកើតមុនព្រះតែមិនមែនជាព្រះពុទ្ធសាសនានោះទេ

0
1848

ភ្នំពេញ ៖ សំណួរដែលពុទ្ធបរិស័ទលើកឡើងក្នុងទសតវត្សរ៍ទី៦០-៧០ ដែលមានន័យថា ទី១ហោរាកើតឡើងតាំងពីសម័យណាមក? ទី២ក្បួននេះដកស្រង់តាមក្បួនគម្ពីណា? ទី៣ព្រះពុទ្ធសាសនា ឬព្រហ្មណ៍សាសនា ឬមួយក៏ប្រឌិតឡើងដោយអ្នកប្រាជ្ញ។

នេះជាសំណួរ និងជាចម្លើយដែលបន្សល់ទុកតាមរយៈខ្សែអាត់ហើយបង្ហោះតាមបណ្តាញសង្គមទាក់ទងទៅនឹងសម្តេចសង្ឃរាជជួន ណាត ដែលព្រះអង្គបានបកស្រាយឡើងថា ក្បួនហោនេះកើតតាំងពីព្រេងនាយមកម៉្លេះហើយទាក់ទងទៅនឹងព្រះពុទ្ធសាសនាគឺគេហៅថាមហាបុរសដោយសារមហាបុរសកើតមកខុសពីមនុស្សធម្មតាលោកហៅថាមហាបុរសដូចជាព្រះសម្មាសម្ពុទ្ធដែលតាំងពីព្រះអង្គប្រសូតដោយឲ្យបរមងារកើតនាមៈហើយឲ្យហោមកទាយលក្ខណៈ។

ព្រះអង្គមានព្រះសង្ឃដិកាទៀតថា មុនព្រះពុទ្ធមកកើតលើលោកនេះមានគម្ពីមួយសែនឆ្នាំ ឬ១លានឆ្នាំមុនឬ១ពាន់ឆ្នាំមុនព្រះមកកើតហ្នឹងមានព្រហ្មនៅឋានព្រហ្មលោកបាននិមិត្តខ្លួនជាគ្រូហោ ជាគ្រូបង្រៀនវិជ្ជាហោរាសាស្ត្រ និងសំដៅលើមហាបុរសដែលមានលក្ខណៈអស្ចារ្យជាងគេដោយមុនព្រះចាប់កំណើតក៏មានហោមកបង្រៀនឲ្យចេះដោយទាយឆុតដូចមើលឃើញអញ្ចឹងហេតុនេះហើយបានជាព្រះបិតាព្រះនៅពេលដែលព្រះអង្គប្រសូតបានហៅគ្រូទាយទាំង១០៨នាក់ឲ្យមកទស្សន៍ទាយព្រះពុទ្ធ។

សម្តេចសង្ឃរាជ ជួន ណាត ដំណាលទៀតថានៅពេលដែលគ្រូហោទាំង១០៨នាក់មានទាំងចាស់ មានទាំងក្មេងពេលមកដល់ស្តេចឲ្យគ្រូហោឡើងលើគ្រែដើម្បីទស្សន៍ទាយតែចំនួន៨នាក់ប៉ុណ្ណោះ។នៅពេលគ្រូហោទាំង៨នាក់ឡើងលើគ្រែទស្សន៍ទាយ ពេលនោះគ្រូហោវ័យចាស់បានលើកម្រាមដៃ២ឡើងលើហើយស្តេចជាបិតាសួរថាហេតុអីក៏លើកម្រាមដៃ២ដូច្នេះ គ្រូហោទួលថាព្រះអង្គនឹងក្លាយជាស្តេចចក្រព័ត្រឬនឹងក្លាយជាព្រះពុទ្ធ។ចំណែកគ្រូហោវ័យក្មេងលើកម្រាមដៃមួយទូលព្រះអង្គថា ព្រះអង្គនឹងក្លាយទៅជាព្រះពុទ្ធមួយអង្គគត់លើលោកនេះ។សម្តេចសង្ឃរាជ ក្រើនរំលឹកថាក្បួនហោរាមិនមែនជាព្រះពុទ្ធសាសនាទេ៕

Facebook Comments
Loading...