សត្វអូទ្រីសក្រៅពីមានរូបរាងស្រស់ស្អាតធំត្រដែតគួរជាទីទាក់ទាញ សាច់របស់វាក៍មានរសជាតិដូចសត្វគោដែរ

0
1715

កំពង់ស្ពឺ ៖ កសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងដែលនៅខេត្តកំពង់ស្ពឺធ្លាប់បាននាំចូលពងសត្វអូទ្រីសពីក្រៅប្រទេសមកលក់ក្នុងស្រុក។ឥឡូវនេះបាននាំកូនសត្វអូទ្រីសមកលក់វិញម្តងក៏ដោយសារសត្វប្រភេទនេះទទួលបានការចាប់អារម្មណ៍មានអ្នកចង់ចិញ្ចឹមច្រើននិងដោយសារសត្វអូទ្រីសមានអាយុកាលវែងធន់នឹងអាកាសធាតុ និងឆាប់ធំធាត់រហូតដល់មានទម្ងន់១៥០គីឡូក្រាម។

បើតាមការបញ្ជាក់របស់លោកស៊ី ជាអ្នកលក់ចែកចាយបន្តនៅភ្នំពេញតាមរយៈការផ្សព្វផ្សាយអនឡាញបានឲ្យដឹងថាកូនសត្វអទ្រីសនេះមួយថ្លៃ៤៥០ដុល្លារ ដោយចិញ្ចឹមក្នុងរយៈពេល៣ខែវាឡើងទម្ងន់៤ទៅ៥គីឡូក្រាម។ដោយឡែកចំណីរបស់កូនសត្វអូទ្រីសនេះវាស៊ីបន្លែចម្រុះចិញ្រ្ចាំឲ្យវាស៊ីដូចជាសត្វជ្រូកនិងទាដែរ។ លោក ស៊ី បន្តថាតាមប្រវត្តិសាវតារបស់សត្វនេះធ្វើការនាំចូលមកពីអាហ្រ្វិកដោយដាក់ទីតាំងនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។បណ្តាញចែកចាយរូបនេះបន្តទៀតថាពូជសត្វអូទ្រីសនេះមានអាយុកាលវែងណាស់យើងចិញ្ចឹមរហូតដល់មានទម្ងន់១៥០គីឡូក្រាមឯណោះហើយវាជាសាច់ដែលមានរសជាតិដូចសត្វគោដែរ។សត្វអូទ្រីសក្រៅពីតម្រូវការសាច់វាក៏ជាប្រភេទសត្វដែលគេយកទៅដាក់ចិញ្ចឹមលម្អតាមរមណីយដ្ឋាននិងក្នុងចម្ការធំៗដោយសារវាមានរូបរាងស្រស់ស្អាតធំត្រដែត គួរជាទីទាក់ទាញភ្ញៀវទេសចរណ៍ដែលចូលមកលេងកម្សាន្តក្នុងរមណីយដ្ឋានទាំងនោះផងដែរ៕

Facebook Comments
Loading...