មន្ត្រីគ្រប់លំដាប់ថ្នាក់តាំងពីថ្នាក់ ត្រូវមូលចិត្តមូលគំនិត និងសហការគ្នាឲ្យបានល្អ ដើម្បីថែរក្សាឲ្យបាននូវសុខសន្តិភាព

0
1115

ភ្នំពេញ ៖ មន្ត្រីគ្រប់លំដាប់ថ្នាក់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ត្រូវមូលចិត្តមូលគំនិត និងសហការគ្នាឲ្យបានល្អ ដើម្បីថែរក្សាឲ្យបាននូវសុខសន្តិភាព និងសណ្តាប់ធ្នាប់ម្នុងមូលដ្ឋាន ខណ្ឌព្រែកព្នៅរបស់យើង ក៍ដូចជាក្នុងប្រទេសកម្ពុជាយើងទាំងមូល មិនត្រូវឲ្យនរណាម្នាក់មកបំផ្លាញសន្តិភាពនាពេលបច្ចប្បន្ននេះបានឡើយ។

សង្កាត់ និងភូមិត្រូវរាយការណ៍អំពីពួកអមិត្តដែលចង់បង្កអស្ថេរភាពនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំណែកកម្លាំងមានសមត្ថកិច្ចត្រូវល្បាតប្តទាក់ក្រឡាគ្នា គ្រប់ច្រកល្ហក ដើម្បីកុំឲ្យមានសកម្មភាពប្រមូលផ្តុំ ហើយនាំគ្នាទៅជួបជុំគ្នានៅកណ្តាលក្រុងនោះឲ្យសោះព្រោះអាជ្ញាធរមិនបានចេញច្បាប់ឲ្យមានក្រុមណាប្រមូលផ្តុំឡើយ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំគណបញ្ជាកាឯកភាពខណ្ឌ កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោកសុខ សម្បត្តិ បន្តថាចាប់ពីថ្ងៃនេះទៅនៅតាមបណ្តាសង្កាត់កុំគិតថាទឹកស្ងប់អត់ត្រីឲ្យសោះ ព្រោះពួកអមិត្តវាមិនបោះបង់ចោលគំនិតអគតិរបស់ពួកវានោះឡើយ ហើយបើមានការសង្ស័យនៅកន្លែងណាត្រូវឆាប់រាយការមកខណ្ឌជាបន្ទាន់ ដើម្បីយើងចាត់ការបានទាន់ពេលវេលា មិនទុកឲ្យពួកអមិត្ត សកម្មជនអតីបក្សប្រឆាំងមួយក្តាប់តូចនេះមកបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលយើងឡើយ។

ប្រធា​ន​គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានណែនាំដល់កងកម្លាំងកងរាជធាវុធហត្ថ ក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌ ពិសេ​សគណៈបញ្ជាឯកភាពសង្កាត់ទាំង៥ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារយាមល្បាតក្នុង​មូលដ្ឋាន ហើយលោកក៍បានដាក់បញ្ជាដល់អភិបាល​រង​ខណ្ឌ ត្រូវពង្រឹងការឆែកឆេអាវុធជាតិផ្ទុះ តាមវេននិង កម្លាំងដែលបានបែងចែកស្រាប់ ទៅតា​ម​គោលដៅពិសេសនៅតំបន់ដែលស្មុគស្មាញ ដែលជនល្មើសអាចធ្វើការឆ្លងកាត់ និងជនអគតិមួយចំនួនដែលពួកវាញួសញ៉ុងប៉ុនប៉ងបំផ្លាញសុខសន្តិភាពនោះ៕

Facebook Comments
Loading...