ក្រុមReal Madrid ​នឹង​​ក្រុម Inter Milan ដណ្តើមគ្នាឡើងទៅវគ្គ១៦ក្រុម​នៃ​ពាន​រង្វាន់UEFA Champions League

0
5419

កីឡាបរទេស ៖ ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Inter Milan ​សម្រាប់​សប្ដាហ៍​ទី​៣​នៃ​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់​នេះ​ហើយ ហើយបើក្រុមណាឈ្នះ​ក្នុង​ការប្រកួតនេះមានភាគរយច្រើន​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម។​

សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Real Madrid ​និង Inter Milan ​សុទ្ធ​តែ​ត្រូវ​ការ​ជ័យជម្នះ​ដូច​គ្នា ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​បាន។ ​ប្រសិន​បើ​ក្រុម​ណា​មួយ​ភ្លាត់​ចាញ់ ​នោះ​ភាគរយ​ក្នុង​ការ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​គឺ​មាន​តិច​ខ្លាំង​មែនទែន ព្រោះ​២​ប្រកួត​កន្លង​មក​របស់​ពួកគេ សុទ្ធ​តែ​ធ្វើ​មិន​បាន​ល្អ​ឡើយ។​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​មុន​ការ​ប្រកួត​នៅ​រាត្រី​នេះ​ថា​៖ “យើង​បាន​ស្គាល់​ក្រុម Inter Milan ​ហើយ​ពួកគេ​ជា​ក្រុម​ល្អ​មួយ និង​មាន​កាយ​សម្បទា​ល្អ​ណាស់។ វា​ជា​ការ​ប្រកួត​ពិបាក​ណាស់​សម្រាប់​ក្រុម​យើង ​ហើយ​វា​ជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ”៕

Real Madrid coach Zinedine Zidane during the press conference announces his resignation as Real Madrid coach in Valdebebas, Madrid, Spain – May 31, 2018

新华社照片,路透,2019年12月19日 (体育)(10)足球——西甲“国家德比”:巴萨平皇马 12月18日,皇家马德里队主教练齐达内在场边观赛。 当日,在2019-2020赛季西班牙足球甲级联赛第10轮比赛中,巴塞罗那队主场以0比0与皇家马德里队战平。 新华社/路透
Facebook Comments
Loading...