ខេម បោះទុនលើជំនួញជាង២០ម៉ឺនដុល្លារ លើកដំបូងតែមិនមែនជាអចលនទ្រព្យដូចថៅកែរបស់ខ្លួនឡើយ

0
1058

ភ្នំពេញ ៖ ខេម ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ពេល  នេះបានសាកល្បងចេញរកស៊ី ហើយដោយអាជីវកម្មដំបូងមួយនេះ បានប្រើដើមទុន រហូតជាង២០ម៉ឺនដុល្លារឯណោះ មិនមានអ្នកណាម្នាក់ចូលហ៊ុនជាមួយឡើយគឺលោកបើកផ្ដាច់មុខតែម្ដង។

មុខជំនួញដំបូងរបស់ខេម មិនមែនជាអចលនទ្រព្យដូចថៅកែ របស់ខ្លួនឡើយពោលគឺ លោកបានបើកជាភោជនីយដ្ឋាន (ផាប់)លក្ខណៈស្តង់ដារមួយ។ តារាចម្រៀងល្បីឈ្មោះរូបនេះបានថ្លែងឲ្យដឹងថា មូលហេតុដែលនាំឲ្យលោកសម្រេចចិត្តបើកភោជនីយដ្ឋាន(ផាប់)នេះក៏ព្រោះតែលោកគិតថា ខ្លួនចង់មានមុខរបរបន្ទាប់បន្សំ មួយក្រៅពីការងារ សិល្បៈ ត្បិតអីទៅថ្ងៃអនាគត មិនអាចតែពឹងលើសិល្បៈ មួយមុខបានឡើយ។

ខេមបានបង្ហើបឲ្យដឹងថា T&Y Restaurant ដែលខ្លួនហ៊ានវិនិយោគ លើកដំបូង នេះបានប្រើទុនរហូតដល់ទៅជាង២០ម៉ឺនដុល្លារឯណោះហើយ មុខជំនួញនេះ មិនមាន អ្នកណាម្នាក់ចូលហ៊ុនជាមួយឡើយ គឺលោកបើកផ្ដាច់មុខតែម្ដងប៉ុន្តែ ក្នុងនោះមានការ ប្រឹក្សាពីបងប្រុសរបស់លោកម្នាក់ដែរ។

ការសម្រេចជ្រើសទីតាំងជិតវត្តសំរោងអណ្ដែត មកផ្ដើមអាជីវកម្មលើកដំបូងនេះ ខេម បានសិក្សាជាច្រើនឆ្នាំនឹងច្បាស់លាស់ ដោយលោកយល់ថាម្ដុំនោះមានហាងច្រើនប៉ុន្តែ ហាងបែប(ផាប់) មានប៊ែនច្រៀង មិនទាន់មាននៅឡើយទេដូចនេះ ការបើកនៅទីតាំង នេះវាពិតជាងាយស្រួល ដល់អតិថិជន ដែលចង់សប្បាយ បែបផាប់មិនចាំបាច់ចូល កណ្ដាលទីក្រុងនោះទេអាចមកកន្លែងលោកបាន។

ខេមបានពន្យល់នៃពាក្យ T&Y Restaurant មានន័យថា(Thank you អរគុណ) ដែលពាក្យមួយនេះមនុស្សគ្រប់គ្នា តែងនិយាយជាការគួរសម។T&Y Restaurant បានបើកលក់សាកល្បងប៉ុន្មានថ្ងៃមកហើយឃើញ ថាមានការ  គាំទ្រច្រើនថ្ងៃសម្ពោធ ជាផ្លូវការគ្រោងធ្វើនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ ភ្ញៀវកិត្តិយសដែលធ្វើខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗ និងមានការ Discount យ៉ាងពិសេសជូនភ្ញៀវកិត្តិយសផងដែរ។ទទឹមគ្នានោះដែរខេមក៏បាន ស្នើដល់អ្នកគាំរបស់លោក ជាពិសេសអ្នកដែលរស់នៅតំបន់ ហាង របស់លោកមេត្តាចូលសាកល្បងមុខម្ហូប ស្ដាប់ភ្លេង ហាងថ្មីរបស់លោកឲ្យបាន ច្រើនកុះករផងដែរ៕

Facebook Comments
Loading...