រដ្ឋបាលខណ្ឌពោធិសែនជ័យ បានទទួលអំណោយពីសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

0
2283

ភ្នំពេញ ៖ ក្នុងគ្រាប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀ ជាច្រើនខេត្តក្រុងនាចុងឆ្នាំ២០២០នេះ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណខណ្ឌព្រែកពៅ្នជាព្រះចៅធិការវត្តចន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកពៅ្ន រាជធានីភ្នំពេញបានឧបត្ថម្ភដល់រដ្ឋបាលខណ្ឌពោធិសែនជ័យដើម្បីជួយដល់អ្នករងគ្រោះដោយសាទឹកជំនន់ នូវ​អង្ករ​ គ្រឿងឧបភោប បរិភោ​ប​និង​ថវិការ​មួយ​ចំនួន​ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។

ក្នុងឧិកាសនោះដែរលោកហែម ដារិទ្ធ ​អភិបាលនៃគណៈអភិបាលខណ្ឌពោធិសែនជ័យ បានរាយការណ៍ថ្វាយសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ថាខណ្ទពោធិសែនជ័យ មានសង្កាត់ចំនួន៧ និងភូមិចំនួន៦៥ភូមិ ប្រជាពលរដ្ឋដែលលិចទឹកច្រើនជាងគេមាន២សង្កាត់ ក្នុងនោះកងអង្គរ័កសម្តេចតេជោសហការនិងសង្កាត់ពោធិសែនជ័យ បានយកគ្រឿងជាច្រើនគ្រឿនមកកាយប្រឡាយ និងម៉ាស៊ិនបូមទឹកចេញតែមិនអាចទប់ទឹកភ្លៀងដែលភ្លៀងរៀងរាល់ថ្ងៃកាលពីកន្លងមកឈ្នះនោះទេ។

ក្នុងនោះផងដែរលោកក៍បាន​សម្ដែង​ការ​កោតសរសើរ​ និង​ដោយ​គោរព​ចំពោះសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក​​ ដែ​ល​ព្រះ​អង្គ​មាន​ព្រះ​ហរ​ទ័យ​មនុស្ស​ធ៌​ម​បាន​ បរិ​ច្ចាក​នូវ សម្ភា​រស្បៀងអាហារ ថវិការ​ដល់​រដ្ឋបាលខណ្ឌពោធិសែនជ័យ សម្រាប់ផ្តល់ជូនដល់អ្នក​ក្រីក្រនិងអ្នកជួបការលំ​បាក នឹង​ទុក​ជួយ​ដល់​ជន​រង​គ្រោះ​ក្នុងជំនន់ទឹកភ្លៀងនេះ ដែត្រូវការ​ជំនួយ​ជា​ចាំបាច់នោះ។​ លោក​បន្តថា កាយវិការ​ទាំង​ក​នេះ​ពិតជា​បាន​រួមចំណែក​យ៉ាង​ធំធេងក្នុងការជួយប្រជាពលរដ្ឋបានទាន់ពេលវេលាក្នុងគ្រោះជំនន់ទឹកភ្លៀងនេះ ​ហើយក៍ដូចជាបានជួយ​អភិ​វ​ឌ្ព្យ​ន៍​ សង្គម​ជាតិ ​និង​ការកាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​យើង​ផងដែរ ជាចុងក្រោយអភិបាលខណ្ឌពោធិសែនជ័យ ក៍បាន​ប្រ​ទានពរ ដល់សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក និងគណៈកម្មការ​អា​ចារ្យ​វត្ត​សូម​ឲ្យបានសេចក្តីសុខទាំងអស់គ្នា និងសូមឲ្យជួបប្រទះនូវពុទ្ធពរទាំ៤​ប្រការកុំបី​ឃ្លៀងឃ្លាត​ឡើយ។

ដោយឡែកសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណខណ្ឌព្រែកពៅ្នជាព្រះចៅធិការវត្តចន្ទបុរីវង្ស បានមាន​ថេរ​ដីកា​រថា​អង្ករ​ និង​គ្រឿងឧបភោប បរិភោ​ប ព្រមទាំងថវិការ​ទាំងអស់នេះ​ជា​របស់​វត្ត​ដែល​បាន​មក​ពី​ពុទ្ធបរិស័ទ​ នៅ​ទី​ជិត​ឆ្ងាយ​យក​មក​ប្រគេន​ព្រះសង្ឃ​ក្នុង​ពេល​បុណ្យ​ទានផ្សេង​ៗ​។ ​ដោយ​យល់​ឃើញ​ថា​ ព្រះសង្ឃ​មាន​ចង្ហាន់​ក៍ដោយ​សារ​ពុទ្ធបរិស័ទ​យក​មក​ប្រគេន​ហើយ​ពុទ្ធ​ចក្រ​ និង​អាណាចក្រ​ដើរ​ទន្ទឹម​គ្នាផង​នោះ សម្តេច​ក៍បាន​ចែករំលែក​ទៅ​អាណាចក្រ​វិញ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ជួយ​បាន​។

គួរបញ្ជាក់ថា អំណោយដែលសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណខណ្ឌព្រែកពៅ្នជាព្រះចៅធិការវត្តចន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកពៅ្ន រាជធានីភ្នំពេញបានឧបត្ថម្ភដល់រដ្ឋបាលខណ្ឌពោធិសែនជ័យដើម្បីជួយដល់អ្នករងគ្រោះដោយសាទឹកជំនន់ នាពេលនោះរួមមាន ១.អង្ករចំនួន៣តោន ២.មីចំនួន១០កេសធំ ៣.ត្រីខចំនួន១០កេស ៤.ស្កសរចំនួន២បាវ៥.ទឹកត្រីចំនួន១០០យួរ ៦.ទឹកស៊ីអ៊ីវចំនួន១០០យួរ ៧.ទឹកដោះគោចំនួន២កេស ៨.ទឹកសុទ្ធចំនួន១០កេស ៩.អំបិលចំនួន១០០គីឡូ ១០បច្ច័យចំនួន២០លានរៀល៕

Facebook Comments
Loading...