ថ្ងៃទី១៧ខែតុលា និងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខណ្ឌឫស្សីកែវមានអគ្គីឆេះជាប់គ្នាបណ្តាលមកពីសាកថ្មទូរស័ព្ទចោល

0
1095

ភ្នំពេញ ៖ ថ្ងៃទី១៧ខែតុលា និងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខណ្ឌឫស្សីកែវមានអគ្គីជាប់គ្នាបណ្តាលមកពីសាកថ្មទូរស័ព្ទចោល ធ្វើឲ្យឆេះខូចខាតសម្ភារៈក្នុងផ្ទះមួយចំនួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្ត ៣គ្រឿងមកជួយអន្តរាគមន៍ស្ថិតនៅត្រង់ចំណុចផ្ទះល្វែងមួយកន្លែងតាមបណ្ដោយផ្លូវបេតុង ក្រុម១២ ភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ និងសង្លាត់ទួលសង្កទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុម្ចាស់ផ្ទះបានសាកថ្ម ទូរសព្ទ័មួយគ្រឿងទុកចោលរួមទាំងកង្ហារមួយផងដែរនៅជាន់ឡៅតឿ បន្ទាប់មកម្ចាស់ផ្ទះក៏បានចេញទៅក្រៅចាក់សោចោល ស្រាប់តែដល់វេលាកើតហេតុខាងលើប្រជាពលរដ្ឋឃើញផ្សែងហុយខ្មួលខ្មាញ់ចេញមកក្រៅរាយការណ៍ប្រាប់ទៅសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុកាត់សោនិងគាស់ទ្វារឡើងរួចបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់បាញ់ទប់ស្កាត់រួមទាំងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចបង្ការពន្លត់អគ្គីភ័យចេញរថយន្តជាច្រើនគ្រឿងមកជួយអន្តរាគមន៍។

ក្រោយពេលទទួលបានដំណឹងភ្លាមសមត្ថកិច្ចបានបញ្ចេញរថយន្តចំនួន ៣គ្រឿងគឺរថយន្តរបស់សាលាខណ្ឌឫស្សីកែវ ១គ្រឿងនិងរថយន្តស្នងការនគបាលរាជធានីភ្នំពេញចំនួន២គ្រឿងរួមទាំរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀហ្គេនស្បើក១គ្រឿងបានមកដល់កន្លែងទីតាំងកើតហេតុភ្លាមៗក៏បានរាយទុយោទឹកបាញ់ពន្លត់ទប់ស្កាត់ក្នុងនោះសមត្ថកិច្ចឱ្យដឹងថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ខូចខាតសំភារៈ ឆេះគ្រែគេងចំនួន១ឈុត, ពូកគេងចំនួន ១ឈុត នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។អគ្គិភ័យបានរលត់ទៅវិញជាស្ថាពរ នៅម៉ោង១២និង៥៥នាទីថ្ងៃដដែល៕

Facebook Comments
Loading...