ឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំព្រាប សុវត្ថិ ខេម តន់ ច័ន្ទសីម៉ា ចុះផ្ទាល់ ចែកអំណោយជូនពលរដ្ឋខេត្តបន្ទាយមានជ័យ

0
856

ភ្នំពេញ ៖ បន្ទាប់ពីបានបរិច្ចាគថវិការរហូតទៅដល់៦០ម៉ឺនដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូន ប្រជាពលរដ្ឋជួបគ្រោះដោយជំនន់ទឹកភ្លៀងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ អតីតពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ លោក ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាចម្រៀងក្នុងផលិតកម្មរបស់លោកចុះចែកអំណោយ ដោយផ្ទាល់តែម្ដង នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

អំណោយដែលក្រុមគ្រួសារGalaxy Navatra នាំអំណោយទៅចែកជូនបង ប្អូនប្រជាពលរដ្ឋ ជួបគ្រោះជំនន់ ទឹកភ្លៀង មានអង្ករ៥០តោន និង គ្រឿងបរិភោគផ្សេងៗជាច្រើនទៀត។ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ លោក ខេម នឹងកញ្ញា តន់ ច័ន្ទសីម៉ា ក៏គេឃើញមាន វត្តមានក្នុងពិធីនោះផងដែរ។

សកម្មភាពនេះបញ្ជាក់ឲ្យឃើញថា គឺជាទឹកចិត្តជួយសង្គមពិតរបស់អតីតពលករខ្មែរ ធ្វើការនៅប្រទេសកូរ៉េរូបនេះ ចំពោះបង ប្អូនប្រជាពលរដ្ឋជួបគ្រោះជំនន់ទឹកភ្លៀង ពិសេសនោះគឺជាការចូលរួមចំណែកជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ជាមួយរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថា ក្នុងតួលេខបង្ហាញដោយ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗ នេះសប្បុរសជន ដែលបានចូលរួមជួយ ប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស គិតត្រឹមម៉ោង11:34នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះថវិកាទទួលបាន6,867,524ដុល្លារ , 396,525,000រៀល និង៥.០០០€ (ប្រាំពាន់អឺរ៉ូ)។ ក្នុង ចំណោមឧកញ៉ាល្បីៗ ដែលជាម្ចាស់ក្រុមហ៊ុនជាច្រើនរូប បានចូលរួមបរិច្ចាគថវិកា គេឃើញលោក ឧកញ៉ា ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប បានចូលរួមបរិច្ចាគថវិកា ជូន៦០ម៉ឺនដុល្លារ ជាចំនួនដែលច្រើនជាងគេ ខណៈដែលអ្នកដែលឈរលេខរៀងទី២ គឺឧកញ៉ាហុង ពីវ នឹងឧកញ៉ា ចេញ ស៊ី បានចូលចំនួន៥០ម៉ឺនដុល្លារ៕

Facebook Comments
Loading...