សាឡង់១គ្រឿងអណ្តែត ហូរតាមទឹក បុកស្ពានត្រាញ បង្កអោយមានការភ្ញាក់ផ្អើល

0
1839

កណ្តាល ៖ ហេតុការណ៍ដ៍គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ មានករណីសាឡង់០១គ្រឿងពុំមានខ្សាច់ បានដាច់ហូរតាមទឹកមកបុកនិងស្ពានត្រាច ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចព្រំប្រទល់ឃុំរការ ស្រុកកណ្តាលស្ទឹង និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីពលរដ្ឋ ដែលមានតុបលក់ដូរក្បែរគល់ស្ពានត្រាញ ដែលបានឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា  កាលពីល្ងាចថ្ងៃទី១៤ ខែតុលា ២០២០ ពិតជាមានសាឡង់មួយគ្រឿងបានហូរអណ្តែតតាមទឹកមែន ភ្លាមៗនោះ ឃើញព្រះសង្ឈប៉ុន្មានអង្គបានតាមបោះខ្សែតាមទាក់សាឡង់ ដើម្បីមិនអោយបុកស្ពាន តែតាមទាក់មិនបានក៍បុកស្ពានលឺសូរសំលេងលាន់លឺសូរឡើងផាលៗ ពួកគាត់ឡើងភ័យអស់ព្រលឹងតែម្តង

ហើយពលរដ្ឋដែលបានឃើញហេតុការណ៍នេះបាននិយាយបន្តទៀតថា បើសិនជាព្រះសង្ឈបោះខ្សែទាក់ចំសាឡង់ ជាប់វិញ ព្រះសង្ឈក៍អាចនិងរងគ្រោះថ្នាក់ដែរ ព្រោះមិនអាចទប់សាឡង់ជាប់ទេព្រោះទឹកហូរខ្លាំង។

ក្រោយពីសាឡង់ បានបុកស្ពានឃើញក្រុមប្រជាការពារភូមិក៍បានរាយការណ៍ ជូនអាជ្ញាធរឃុំ ស្រុក ឃើញមានអាជ្ញាធរពាក់ពន្ធ័ចុះ អន្តរាគមន៍ យកគ្រឿងចក្រ AX មកសង្កត់សាឡង់ចុះក្រោមដើម្បីអោយហូរទៅតាមទឹក  ក្រោយមកសាឡង់ក៍បានអណ្តែតទៅតាមទឹក។សូមបញ្ជាក់ដែរថា ស្ពានត្រាញនេះ ជាអំណាចដ៍ថ្លៃថ្លាររបស់សម្តេចអគ្គមហាសេបតី តេជោ ហ៊ុន សែន ធ្វើជូនជាចំណងដៃប្រជាពលរដ្ឋ៕

Facebook Comments
Loading...